សូរ៉ា 12 · ជូស 13
Yusuf · 12:108
قُلْ هَٰذِهِ سَبِيلِي أَدْعُو إِلَى اللَّهِ ۚ عَلَىٰ بَصِيرَةٍ أَنَا وَمَنِ اتَّبَعَنِي ۖ وَسُبْحَانَ اللَّهِ وَمَا أَنَا مِنَ الْمُشْرِكِينَ
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ នេះជាមាគ៌ារបស់ខ្ញុំ ដែលខ្ញុំអំពាវនាវទៅកាន់អល់ឡោះ ដោយមានការចេះដឹងច្បាស់ លាស់ ខ្ញុំនិងអ្នកដែលបានដើរតាមខ្ញុំ(ត្រូវអំពាវនាវអ្នកផេ្សងទៀត ទៅកាន់អល់ឡោះ)។ ហើយអល់ឡោះមហាជ្រះស្អាត ហើយខ្ញុំ មិនមែនជាអ្នកដែលស្ថិតក្នុងចំណោមពួកដែលធ្វើស្ហ៊ីរិកឡើយ។
តាហ្វសៀរ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ជនដែលអ្នកអំពាវនាវពួកគេថាៈ នេះគឺជាមាគ៌ារបស់ខ្ញុំដែលខ្ញុំកំពុងតែអំពាវនាវមនុស្សទៅកាន់វា ដែល(មាគ៌ានេះ)ស្ថិតនៅលើភស្តុតាងយ៉ាងច្បាស់លាស់ដែលខ្ញុំអំពាវនាវទៅកាន់វា ព្រមទាំងអ្នកដែលដើរតាមខ្ញុំផងដែរ ដែលអំពាវនាវទៅកាន់វានោះ។ ពួកគេទទួលបានការចង្អុលបង្ហាញតាមរយៈការចង្អុលបង្ហាញរបស់ខ្ញុំ ហើយពួកគេអនុវត្តតាមមាគ៌ារបស់ខ្ញុំ។ ហើយខ្ញុំមិនមែនស្ថិតក្នុងចំណោមពួកដែលធ្វើស្ហ៊ីរិកនឹងអល់ឡោះនោះទេ។ ផ្ទុយទៅវិញ ខ្ញុំគឺស្ថិតក្នុងចំណោមអ្នកដែលគោរពសក្ការៈចំពោះទ្រង់តែមួយគត់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល