សូរ៉ា 12 · ជូស 13

Yusuf · 12:106

وَمَا يُؤْمِنُ أَكْثَرُهُمْ بِاللَّهِ إِلَّا وَهُمْ مُشْرِكُونَ

ហើយពួកគេភាគច្រើនគ្មានជំនឿលើអល់ឡោះឡើយ លើកលែងតែពួកគេជឿដោយធ្វើស្ហ៊ីរិកប៉ុណ្ណោះ។

តាហ្វសៀរ

ហើយមនុស្សលោកភាគច្រើន ពួកគេគ្មានជំនឿចំពោះអល់ឡោះដែលថាទ្រង់ជាម្ចាស់ដែលជាអ្នកបង្កើត ជាអ្នកប្រទានលាភសក្ការៈ ជាអ្នកធ្វើឲ្យរស់ និងជាអ្នកធ្វើឲ្យស្លាប់នោះទេ ក្រៅតែពីការគោរពសក្ការៈចំពោះរូបបដិមានិងរូបសំណាក់ផ្សេងៗរួមនឹងទ្រង់ទៅវិញ ហើយពួកគេថែមទាំងចោទប្រកាន់ថា អល់ឡោះជាម្ចាស់ទ្រង់មានបុត្រថែមទៀត (អល់ឡោះមហាស្អាតស្អំបំផុត)។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់