សូរ៉ា 12 · ជូស 13
Yusuf · 12:105
وَكَأَيِّنْ مِنْ آيَةٍ فِي السَّمَاوَاتِ وَالْأَرْضِ يَمُرُّونَ عَلَيْهَا وَهُمْ عَنْهَا مُعْرِضُونَ
ហើយមានភស្ដុតាងជាច្រើននៅលើមេឃជាច្រើនជាន់ និងផែនដី ដែលពួកគេឆ្លងកាត់(មើលឃើញ)វា តែពួកគេបែរចេញ (មិនពិចារណា)ពីវាទៅវិញ។
តាហ្វសៀរ
ហើយមានសញ្ញាភស្តុតាងយ៉ាងច្រើនដែលមាននៅលើមេឃជាច្រើនជាន់និងនៅលើផែនដីដែលជាភស្តុតាងបង្ហាញទៅលើភាពជាម្ចាស់តែមួយគត់របស់ទ្រង់។ ពួកគេកំពុងតែឆ្លងកាត់ពីលើវា តែពួកគេបែរជាបែរចេញមិនពិនិត្យពិចារណា និងមិនយកវាធ្វើជាមេរៀនទៅវិញ ដោយពួកគេមិនក្រឡេកមើលវា(សញ្ញាភស្តុតាងទាំងឡាយ)នោះទេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល