សូរ៉ា 11 · ជូស 12
Hud · 11:90
وَاسْتَغْفِرُوا رَبَّكُمْ ثُمَّ تُوبُوا إِلَيْهِ ۚ إِنَّ رَبِّي رَحِيمٌ وَدُودٌ
ហើយចូរពួកអ្នកសុំអភ័យទោសពីម្ចាស់របស់ពួកអ្នក បន្ទាប់មកចូរពួកអ្នកសារភាពកំហុសចំពោះទ្រង់។ ពិតប្រាកដ ណាស់ ម្ចាស់របស់ខ្ញុំមហាអាណិត មហាស្រឡាញ់។
តាហ្វសៀរ
ហើយចូរពួកអ្នកសុំការអភ័យទោសពីម្ចាស់របស់ពួកអ្នក។ បន្ទាប់មក ចូរពួកអ្នកសារភាពទោសកំហុសចំពោះបាបកម្មទាំងឡាយរបស់ពួកអ្នកទៅចំពោះទ្រង់ចុះ។ ជាការពិតណាស់ ម្ចាស់របស់ខ្ញុំមហាអាណិតស្រឡាញ់បំផុតចំពោះអ្នកទាំងឡាយដែលសារភាពទោសកំហុស ហើយទ្រង់ស្រឡាញ់បំផុតចំពោះជនណាដែលបានសារភាពកំហុសចំពោះទ្រង់ក្នុងចំណោមពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល