សូរ៉ា 11 · ជូស 12
Hud · 11:89
وَيَا قَوْمِ لَا يَجْرِمَنَّكُمْ شِقَاقِي أَنْ يُصِيبَكُمْ مِثْلُ مَا أَصَابَ قَوْمَ نُوحٍ أَوْ قَوْمَ هُودٍ أَوْ قَوْمَ صَالِحٍ ۚ وَمَا قَوْمُ لُوطٍ مِنْكُمْ بِبَعِيدٍ
ឱក្រុមរបស់ខ្ញុំ. ចូរកុំឱ្យកំហឹងរបស់ខ្ញុំបង្កជាសត្រូវនឹង ពួកអ្នក ដែលវាអាចធ្វើឱ្យពួកអ្នកទទួលរងទារុណកម្មដូចអ្វីដែល ក្រុមនួហ ឬក្រុមហ៊ូទ ឬក្រុមសឡេះបានទទួលឱ្យសោះ។ ចំណែក (ទារុណកម្ម)ក្រុមលូតក៏នៅមិនឆ្ងាយពីពួកអ្នកដែរ។
តាហ្វសៀរ
ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកកុំបង្កនូវភាពជាសត្រូវជាមួយខ្ញុំដោយបដិសេធនូវអ្វីដែលខ្ញុំបាននាំមកឲ្យសោះ ខ្លាចក្រែងពួកអ្នកទទួលរងនូវទណ្ឌកម្មដូច(ទណ្ឌកម្ម)ដែលបានធ្លាក់ទៅលើក្រុមរបស់ព្យាការីនួហ ក្រុមរបស់ព្យាការីហ៊ូទ ឬក្រុមរបស់ព្យាការីសឡេះឲ្យសោះ។ ចំណែកឯក្រុមរបស់ព្យាការីលូតវិញ ទាំងសម័យកាល និងទីកន្លែង ក៏ស្ថិតនៅមិនឆ្ងាយពីពួកអ្នកប៉ុន្មាននោះដែរ ហើយពួកអ្នកបានដឹងហើយនូវអ្វី(ទណ្ឌកម្ម)ដែលពួកគេ(ក្រុមរបស់ព្យាការីលូត)បានទទួលរងនោះ។ ហេតុនេះ ចូរពួកអ្នកយកវាធ្វើជាមេរៀន។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល