សូរ៉ា 11 · ជូស 12

Hud · 11:73

قَالُوا أَتَعْجَبِينَ مِنْ أَمْرِ اللَّهِ ۖ رَحْمَتُ اللَّهِ وَبَرَكَاتُهُ عَلَيْكُمْ أَهْلَ الْبَيْتِ ۚ إِنَّهُ حَمِيدٌ مَجِيدٌ

ពួកគេ(ម៉ាឡាអ៊ីកាត់)បានតបថាៈ តើនាងភ្ញាក់ផ្អើលនឹង បទបញ្ជារបស់អល់ឡោះឬ? ក្ដីមេត្ដាករុណារបស់អល់ឡោះ និង ពរជ័យរបស់ទ្រង់គឺផ្ដល់ឱ្យពួកអ្នក ឱក្រុមគ្រួសារ(របស់អ៊ីព្រហ៊ីម). ពិតប្រាកដណាស់ ទ្រង់ជាទីកោតសរសើរ ថ្កុំថ្កើងបំផុត។

តាហ្វសៀរ

នៅពេលដែលនាងសារ៉ោះមានការភ្ញាក់ផ្អើលចំពោះដំណឹងរីករាយ(នៃការមានបុត្រ)នោះ ម៉ាឡាអ៊ីកាត់ក៏បានពោលទៅកាន់នាងថាៈ តើនាងមានការភ្ញាក់ផ្អើលចំពោះការកំណត់របស់អល់ឡោះ និងសមត្ថភាពរបស់ទ្រង់ឬ? ពិតណាស់ ស្ថានភាពរបស់នាងមិនបានលាក់បាំងចំពោះទ្រង់នោះឡើយ ហើយពិតប្រាកដណាស់ អល់ឡោះទ្រង់ពិតជាមានសមត្ថភាពចំពោះរឿងនោះ។ សូមក្តីមេត្តាករុណារបស់អល់ឡោះ និងពរជ័យរបស់ទ្រង់កើតមានដល់ពួកអ្នក(ឱគ្រួសារបស់អ៊ីព្រហ៊ីម)។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ គឺជាទីកោតសរសើរចំពោះលក្ខណៈរបស់ទ្រង់ និងទង្វើរបស់ទ្រង់ ហើយមហាថ្កុំថ្កើង និងខ្ពង់ខ្ពស់បំផុត។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់