សូរ៉ា 11 · ជូស 12
Hud · 11:72
قَالَتْ يَا وَيْلَتَىٰ أَأَلِدُ وَأَنَا عَجُوزٌ وَهَٰذَا بَعْلِي شَيْخًا ۖ إِنَّ هَٰذَا لَشَيْءٌ عَجِيبٌ
នាងបាននិយាយ(ដោយភ្ញាក់ផ្អើល)ថាៈ អស្ចារ្យហើយ ខ្ញុំ. តើខ្ញុំមានកូនយ៉ាងដូចមេ្ដច បើខ្ញុំចាស់ជរាហើយនោះ ហើយប្ដី របស់ខ្ញុំនេះក៏ចាស់ជរាដែរ? ពិតប្រាកដណាស់ នេះគឺជារឿងចម្លែក មែន។
តាហ្វសៀរ
នៅពេលដែលម៉ាឡាអ៊ីកាត់បានផ្តល់ដំណឹងរីករាយដល់នាងដូច្នេះ នាងសារ៉ោះក៏បាននិយាយដោយភ្ញាក់ផ្អើលថាៈ តើឲ្យខ្ញុំមានកូនយ៉ាងដូចម្តេចទៅខណៈដែលខ្ញុំមានវ័យចំណាស់ ដែលអស់សង្ឃឹមពីការមានកូនហើយនោះ ហើយប្តីរបស់ខ្ញុំ(ព្យាការីអ៊ីព្រហ៊ីម)ទៀតសោត ក៏មានវ័យចំណាស់ណាស់ដែរហើយនោះ? ប្រសិនបើ(ពួកយើង)មានកូនក្នុងស្ថានភាពបែបនេះ(ក្នុងវ័យចំណាស់)មែននោះ វាគឺជារឿងមួយចម្លែកណាស់ មិនធ្លាប់មានដូច្នោះនោះទេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល