សូរ៉ា 11 · ជូស 12
Hud · 11:70
فَلَمَّا رَأَىٰ أَيْدِيَهُمْ لَا تَصِلُ إِلَيْهِ نَكِرَهُمْ وَأَوْجَسَ مِنْهُمْ خِيفَةً ۚ قَالُوا لَا تَخَفْ إِنَّا أُرْسِلْنَا إِلَىٰ قَوْمِ لُوطٍ
ប៉ុន្ដែនៅពេលអ៊ីព្រហ៊ីមបានឃើញដៃរបស់ពួកគេ(ម៉ាឡា-អ៊ីកាត់)មិនលូកចាប់យកសាច់កូនគោអាំងនោះ គាត់បានសង្ស័យ លើពួកគេ ហើយគាត់ក៏មានអារម្មណ៍ភ័យខ្លាចពីពួកគេ។ ពួកគេ បាននិយាយថាៈ ចូរអ្នកកុំភ័យខ្លាចអ្វីតាមពិតពួកយើងត្រូវបានគេ (អល់ឡោះ)បញ្ជូនទៅក្រុមលូតទេ។
តាហ្វសៀរ
ប៉ុន្តែនៅពេលដែលព្យាការីអ៊ីព្រហ៊ីមបានឃើញដៃរបស់ពួកគេ(ម៉ាឡាអ៊ីកាត់)មិនលូកចាប់សាច់គោ(ដើម្បីទទួលទាន) និងមិនបានទទួលទានវានោះ គាត់បានបដិសេធពួកគេពីទង្វើនេះ ហើយគាត់ក៏មានអារម្មណ៍ភ័យខ្លាចចំពោះពួកគេ។ នៅពេលដែលម៉ាឡាអ៊ីកាត់បានឃើញគាត់មានអារម្មណ៍ភ័យខ្លាចចំពោះពួកគេបែបនេះ ពួកគេក៏បាននិយាយថាៈ ចូរអ្នកកុំមានអារម្មណ៍ខ្លាចចំពោះពួកយើងអី។ ពួកយើងត្រូវបានអល់ឡោះចាត់តាំងនិងបញ្ជូនទៅកាន់ក្រុមរបស់ព្យាការីលូតដើម្បីឲ្យពួកយើងដាក់ទណ្ឌកម្មពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល