សូរ៉ា 11 · ជូស 12
Hud · 11:69
وَلَقَدْ جَاءَتْ رُسُلُنَا إِبْرَاهِيمَ بِالْبُشْرَىٰ قَالُوا سَلَامًا ۖ قَالَ سَلَامٌ ۖ فَمَا لَبِثَ أَنْ جَاءَ بِعِجْلٍ حَنِيذٍ
ហើយជាការពិតណាស់ បណ្ដាអ្នកនាំសាររបស់យើង (ម៉ាឡាអ៊ីកាត់)បាននាំដំណឹងល្អមកឱ្យអ៊ីព្រហ៊ីម(ប្រាប់ថាប្រពន្ធ គាត់នឹងមានកូន)។ ពួកគេបានស្វាគមន៍នឹងពាក្យសាឡាម ហើយ គាត់ក៏បានឆ្លើយតបនឹងពាក្យសាឡាមវិញដែរ។ ហើយមិនយូរ ប៉ុន្មានគាត់ក៏បាននាំមកនូវកូនគោអាំងមួយ(មកទទួលពួកគេ)។
តាហ្វសៀរ
ហើយជាការពិតណាស់ បណ្តាម៉ាឡាអ៊ីកាត់បានមកដល់ព្យាការីអ៊ីព្រហ៊ីមក្នុងរូបភាពជាមនុស្សប្រុសក្នុងនាមជាអ្នកដែលផ្តល់ដំណឹងរីករាយចំពោះគាត់និងចំពោះប្រពន្ធរបស់គាត់នូវ(ការទទួលបានកូនប្រុស)ឈ្មោះអ៊ីស្ហាក បន្ទាប់មក(នឹងមានចៅម្នាក់ទៀត)ឈ្មោះយ៉ាក់កូប។ ហើយម៉ាឡាអ៊ីកាត់បាននិយាយថាៈ សាឡាម(សូមសន្តិភាពកើតមានដល់អ្នក) ហើយព្យាការីអ៊ីព្រហ៊ីមក៏បានតបទៅកាន់ពួកគេវិញថាៈ សាឡាម(សូមសន្តិភាពកើតមានដល់អ្នកដូចគ្នាដែរ)។ ហើយគាត់(ព្យាការីអ៊ីព្រហ៊ីម)បានដើរចេញយ៉ាងលឿន។ ក្រោយមក គាត់ក៏បាននាំមកឲ្យពួកគេនូវកូនគោអាំងមួយក្បាលដើម្បីឲ្យពួកគេទទួលទានវា ដោយគាត់គិតស្មានថា ពួកគេ(ម៉ាឡាអ៊ីកាត់ទាំងនោះ) គឺជាមនុស្សធម្មតា(មិនមែនជាម៉ាឡាអ៊ីកាត់)។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល