សូរ៉ា 11 · ជូស 12
Hud · 11:62
قَالُوا يَا صَالِحُ قَدْ كُنْتَ فِينَا مَرْجُوًّا قَبْلَ هَٰذَا ۖ أَتَنْهَانَا أَنْ نَعْبُدَ مَا يَعْبُدُ آبَاؤُنَا وَإِنَّنَا لَفِي شَكٍّ مِمَّا تَدْعُونَا إِلَيْهِ مُرِيبٍ
ពួកគេបានតបវិញថាៈ ឱសឡេះ. ជាការពិតណាស់ អ្នក ធ្លាប់ជាមនុស្សដែលជាទីសង្ឃឹមក្នុងចំណោមពួកយើង(ជាមេដឹកនាំ)កាលពីមុននេះ។ តើអ្នកហាមឃាត់ពួកយើងមិនឱ្យគោរពសក្ការៈ ចំពោះអ្វីដែលជីដូនជីតារបស់ពួកយើងបានគោរពសក្ការៈឬ? ហើយ ពិតប្រាកដណាស់ ពួកយើងមានការសង្ស័យយ៉ាងខ្លាំងនូវអ្វីដែលអ្នក អំពាវនាវចំពោះពួកយើង។
តាហ្វសៀរ
ក្រុមរបស់គាត់បាននិយាយទៅកាន់គាត់វិញថាៈ ឱសឡេះ! ជាការពិតណាស់ រូបអ្នកធ្លាប់ជាអ្នកដែលមានឋានៈខ្ពង់ខ្ពស់នៅក្នុងចំណោមពួកយើងមុននឹងអ្នកធ្វើការអំពាវនាវ(ទៅកាន់អល់ឡោះ)នេះ។ ជាការពិតណាស់ ពួកយើងធ្លាប់សង្ឃឹមថា អ្នកនឹងក្លាយជាមនុស្សដែលមានប្រាជ្ញាស្មារតីពេញលេញ ជាអ្នកផ្តល់ដំបូន្មាន និងជាដៃគូពិភាក្សាគ្នា។ តើអ្នក(ឱសឡេះ)ហាមឃាត់ពួកយើងមិនឲ្យគោរពសក្ការៈចំពោះអ្វី(ព្រះនានា)ដែលជីដូនជីតារបស់ពួកយើងធ្លាប់គោរពសក្ការៈនោះឬ? ពិតប្រាកដណាស់ ពួកយើងមានការមន្ទិលសង្ស័យចំពោះអ្វីដែលអ្នកកំពុងតែអំពាវនាវពួកយើងទៅកាន់ការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយនោះ ដែលធ្វើឲ្យពួកយើងចោទប្រកាន់ថា អ្នកកំពុងតែប្រឌិតភូតកុហកទៅលើអល់ឡោះហើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល