សូរ៉ា 11 · ជូស 12

Hud · 11:61

۞ وَإِلَىٰ ثَمُودَ أَخَاهُمْ صَالِحًا ۚ قَالَ يَا قَوْمِ اعْبُدُوا اللَّهَ مَا لَكُمْ مِنْ إِلَٰهٍ غَيْرُهُ ۖ هُوَ أَنْشَأَكُمْ مِنَ الْأَرْضِ وَاسْتَعْمَرَكُمْ فِيهَا فَاسْتَغْفِرُوهُ ثُمَّ تُوبُوا إِلَيْهِ ۚ إِنَّ رَبِّي قَرِيبٌ مُجِيبٌ

ហើយ(យើងបានបញ្ជូន)សឡេះទៅកាន់ក្រុមសាមូដ ដែលជាបងប្អូនរបស់ពួកគេ។ គាត់បានពោលថាៈ ឱក្រុមរបស់ខ្ញុំ. ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះ ពួកអ្នកគ្មានម្ចាស់ណា ផេ្សងដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ទ្រង់ជាអ្នកដែលចាប់ផ្ដើមបង្កើតពួកអ្នកពីដី ហើយទ្រង់ក៏បានឱ្យ ពួកអ្នកតាំងទីលំនៅលើវា។ ដូចេ្នះ ចូរពួកអ្នកសុំអភ័យទោសពីទ្រង់ និងសារភាពទោសកំហុសចំពោះទ្រង់។ ពិតប្រាកដណាស់ម្ចាស់របស់ ខ្ញុំជាអ្នកដែលនៅជិតបង្កើយ ជាអ្នកឆ្លើយតប(ការបួងសួងសុំ)។

តាហ្វសៀរ

ហើយយើងបានបញ្ជូនព្យាការីសឡេះទៅកាន់ក្រុមសាមូទដែលជាបងប្អូនរបស់ពួកគេ។ គាត់បានពោលថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ ពួកអ្នកគ្មានម្ចាស់ណាដែលសាកសមត្រូវគោរពសក្ការៈក្រៅពីទ្រង់នោះឡើយ។ ទ្រង់គឺជាអ្នកដែលបានបង្កើតពួកអ្នកពីដី ដោយការបង្កើតព្យាការីអាហ្ទាំដែលជាឪពុករបស់ពួកអ្នកពីដី ហើយទ្រង់ក៏បានឲ្យពួកអ្នកតាំងទីលំនៅលើវាផងដែរ។ ហេតុនេះ ចូរពួកអ្នកសុំការអភ័យទោសពីទ្រង់។ បន្ទាប់មក ចូរពួកអ្នកវិលត្រឡប់ទៅកាន់ទ្រង់ដោយការសាងនូវទង្វើកុសល ហើយបោះបង់ចោលនូវអំពើល្មើសចុះ។ ជាការពិតណាស់ ម្ចាស់របស់ខ្ញុំជាអ្នកដែលនៅជិតបង្កើយនឹងអ្នកដែលគោរពសក្ការៈដោយស្មោះសចំពោះទ្រង់ និងជាអ្នកឆ្លើយតបចំពោះអ្នកទាំងឡាយដែលបានបួងសួងទៅកាន់ទ្រង់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់