សូរ៉ា 11 · ជូស 12

Hud · 11:53

قَالُوا يَا هُودُ مَا جِئْتَنَا بِبَيِّنَةٍ وَمَا نَحْنُ بِتَارِكِي آلِهَتِنَا عَنْ قَوْلِكَ وَمَا نَحْنُ لَكَ بِمُؤْمِنِينَ

ពួកគេ(ពួកប្រឆាំង)បានតបថាៈ ឱហ៊ូទ. អ្នកមិនបាន នាំភស្ដុតាងជាក់ច្បាស់មកឱ្យពួកយើងទេ ហើយពួកយើងមិនបោះ បង់ម្ចាស់ទាំងឡាយរបស់ពួកយើងដោយសារតែសំដីរបស់អ្នក ឡើយ ហើយពួកយើងក៏គ្មានជំនឿលើអ្នកដែរ។

តាហ្វសៀរ

ក្រុមរបស់គាត់បានពោល(ទៅកាន់គាត់វិញ)ថាៈ ឱហ៊ូទ! អ្នកមិនបាននាំមកនូវភស្តុតាងដ៏ជាក់ច្បាស់ណាមួយមកកាន់ពួកយើងដើម្បីឲ្យពួកយើងមានជំនឿចំពោះអ្នកនោះឡើយ ហើយពួកយើងក៏មិនបោះបង់ការគោរពសក្ការៈចំពោះព្រះនានារបស់ពួកយើងដោយសា្តប់តាមសម្តីរបស់អ្នកដែលគ្មានអំណះអំណាងអ្វីនោះដែរ។ ហើយពួកយើងមិនមានជំនឿលើអ្នកចំពោះអ្វីដែលអ្នកបានអះអាងថា រូបអ្នកគឺជាអ្នកនាំសារ(របស់អល់ឡោះ)ឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់