សូរ៉ា 11 · ជូស 12
Hud · 11:52
وَيَا قَوْمِ اسْتَغْفِرُوا رَبَّكُمْ ثُمَّ تُوبُوا إِلَيْهِ يُرْسِلِ السَّمَاءَ عَلَيْكُمْ مِدْرَارًا وَيَزِدْكُمْ قُوَّةً إِلَىٰ قُوَّتِكُمْ وَلَا تَتَوَلَّوْا مُجْرِمِينَ
ឱក្រុមរបស់ខ្ញុំ. ចូរពួកអ្នកសុំអភ័យទោសពីម្ចាស់របស់ពួក អ្នក ព្រមទាំងសារភាពទោសកំហុសចំពោះទ្រង់ចុះ។ ទ្រង់នឹងបពា្ចុះ ទឹកភ្លៀងយ៉ាងច្រើនឱ្យពួកអ្នក ហើយបន្ថែមកម្លាំងលើភាពខ្លាំងក្លា របស់ពួកអ្នកថែមទៀត។ ចូរពួកអ្នកកុំបែរចេញ(ពីការអំពាវនាវ របស់ខ្ញុំ) ដោយត្រឡប់ទៅធ្វើជាអ្នកប្រព្រឹត្ដបាបកម្មវិញឱ្យសោះ។
តាហ្វសៀរ
ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកសុំការភ័យទោសពីអល់ឡោះចុះ។ ក្រោយមក ចូរពួកអ្នកសារភាពកំហុសពីរាល់បាបកម្មទាំងឡាយរបស់ពួកអ្នកចំពោះទ្រង់ (ហើយបាបកម្មដែលធំជាងគេនោះគឺការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ)។ តាមរយៈនេះ ទ្រង់នឹងតបស្នងដល់ពួកអ្នកវិញដោយការបញ្ចុះទឹកភ្លៀងយ៉ាងច្រើន ហើយទ្រង់នឹងបន្ថែម(ដល់ពួកអ្នក)នូវភាពខ្លាំងក្លាទៅលើភាពខ្លាំងក្លារបស់ពួកអ្នកថែមទៀត តាមរយៈការធ្វើឲ្យពួកអ្នកមានកូនចៅនិងទ្រព្យសម្បត្តិកាន់តែច្រើន។ ហើយចូរពួកអ្នកកុំបែរចេញពីអ្វីដែលខ្ញុំបានអំពាវនាវពួកអ្នកទៅកាន់វាឲ្យសោះ ដែលជាហេតុនាំឲ្យពួកអ្នកស្ថិតក្នុងចំណោមពួកដែលប្រព្រឹត្តអាក្រក់ ដោយសារតែការងាកចេញរបស់ពួកអ្នកពីការអំពាវនាវរបស់ខ្ញុំនេះ និង(ដោយសារ)ការប្រឆាំងរបស់ពួកអ្នកចំពោះអល់ឡោះ ហើយនិងការបដិសេធរបស់ពួកអ្នកចំពោះអ្វីដែលខ្ញុំបាននាំមក។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល