សូរ៉ា 11 · ជូស 12
Hud · 11:46
قَالَ يَا نُوحُ إِنَّهُ لَيْسَ مِنْ أَهْلِكَ ۖ إِنَّهُ عَمَلٌ غَيْرُ صَالِحٍ ۖ فَلَا تَسْأَلْنِ مَا لَيْسَ لَكَ بِهِ عِلْمٌ ۖ إِنِّي أَعِظُكَ أَنْ تَكُونَ مِنَ الْجَاهِلِينَ
ទ្រង់មានបន្ទូលតបវិញថាៈ ឱនួហ. ពិតប្រាកដណាស់ គេ មិនមែនជាក្រុមគ្រួសាររបស់អ្នកទេ។ ពិតប្រាកដណាស់ ទង្វើរបស់ គេមិនល្អឡើយ។ ដូចេ្នះចូរអ្នកកុំសុំពីយើងនូវអ្វីដែលអ្នកមិនបាន ដឹងពីវាឱ្យសោះ។ ពិតប្រាកដណាស់ យើងទូន្មានអ្នកខ្លាចក្រែងអ្នក ស្ថិតក្នុងចំណោមពួកដែលល្ងង់ខ្លៅ។
តាហ្វសៀរ
អល់ឡោះជាម្ចាស់បានមានបន្ទូលតបទៅកាន់ព្យាការីនួហវិញថាៈ ឱព្យាការីនួហ! ពិតប្រាកដណាស់ កូនប្រុសរបស់អ្នកដែលអ្នកបានសុំយើងឲ្យជួយសង្គ្រោះគេនោះ មិនមែនជាក្រុមគ្រួសាររបស់អ្នកដែលយើងបានសន្យានឹងអ្នកថា នឹងសង្គ្រោះពួកគេនោះទេ ពីព្រោះរូបគេគឺអ្នកដែលគ្មានជំនឿ។ ជាការពិតណាស់ ការស្នើសុំរបស់អ្នកនេះ ឱព្យាការីនួហ(ដែលសុំឲ្យអល់ឡោះសង្គ្រោះកូនរបស់គាត់ដែលជាអ្នកគ្មានជំនឿ) គឹជាទង្វើដែលមិនសាកសមចេញពីអ្នកនោះទេ ហើយវាក៏មិនគប្បីចេញពីអ្នកដែលស្ថិតក្នុងតំណែង(ជាអ្នកនាំសារ)ដូចអ្នកនេះដែរ។ ដូចនេះ ចូរអ្នកកុំស្នើសុំពីយើងនូវអ្វីដែលអ្នកមិនបានដឹងពីវាឲ្យសោះ។ ពិតប្រាកដណាស់ យើងឲ្យអ្នកប្រុងប្រយ័ត្នខ្លាចក្រែងអ្នកស្ថិតក្នុងចំណោមពួកដែលល្ងង់ខ្លៅ ដោយអ្នកសុំពីយើងនូវអ្វីដែលផ្ទុយពីចំណេះដឹង និងគតិបណ្ឌិតរបស់យើង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល