សូរ៉ា 11 · ជូស 12
Hud · 11:45
وَنَادَىٰ نُوحٌ رَبَّهُ فَقَالَ رَبِّ إِنَّ ابْنِي مِنْ أَهْلِي وَإِنَّ وَعْدَكَ الْحَقُّ وَأَنْتَ أَحْكَمُ الْحَاكِمِينَ
ហើយនួហបានស្រែកសុំពីម្ចាស់របស់គាត់ដោយបានពោល ថាៈ ឱម្ចាស់របស់ខ្ញុំ. ពិតប្រាកដណាស់ កូនរបស់ខ្ញុំគឺជាគ្រួសាររបស់ ខ្ញុំ ហើយប្រាកដណាស់ ការសន្យារបស់ទ្រង់គឺជាការពិត។ ហើយ ទ្រង់គឺជាអ្នកកាត់សេចក្ដីដ៏យុត្ដិធម៌បំផុត។
តាហ្វសៀរ
ហើយព្យាការីនួហក៏បានស្រែកហៅម្ចាស់របស់គាត់ ដោយបួងសួងសុំពីទ្រង់ដោយគាត់បានពោលថាៈ ឱម្ចាស់របស់ខ្ញុំ! ពិតប្រាកដណាស់ កូនរបស់ខ្ញុំក៏ជាក្រុមគ្រួសាររបស់ខ្ញុំដែលទ្រង់បានសន្យានឹងខ្ញុំថានឹងរំដោះពួកគេ(ពីការលិចលង់)ផងដែរ ហើយពិតប្រាកដណាស់ ការសន្យាររបស់ទ្រង់ គឺជាការពិត ដោយទ្រង់មិនក្បត់សន្យារបស់ទ្រង់នោះឡើយ។ ហើយទ្រង់គឺជាម្ចាស់ដែលកាត់សេចក្តីដោយយុត្តិធម៌បំផុត និងដឹងបំផុតអំពីពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល