សូរ៉ា 11 · ជូស 12
Hud · 11:29
وَيَا قَوْمِ لَا أَسْأَلُكُمْ عَلَيْهِ مَالًا ۖ إِنْ أَجْرِيَ إِلَّا عَلَى اللَّهِ ۚ وَمَا أَنَا بِطَارِدِ الَّذِينَ آمَنُوا ۚ إِنَّهُمْ مُلَاقُو رَبِّهِمْ وَلَٰكِنِّي أَرَاكُمْ قَوْمًا تَجْهَلُونَ
ឱក្រុមរបស់ខ្ញុំ. ខ្ញុំមិនស្នើសុំទ្រព្យសម្បត្ដិពីពួកអ្នកលើការ អំពាវនាវរបស់ខ្ញុំឡើយ។ តែផលបុណ្យនៃការអំពាវនាវរបស់ខ្ញុំគឺ នៅលើអល់ឡោះ។ ហើយខ្ញុំក៏មិនមែនជាអ្នកដែលបណេ្ដញបណ្ដា អ្នកដែលមានជំនឿដែរ។ ពិតប្រាកដណាស់ ពួកគេនឹងជួបម្ចាស់ របស់ពួកគេ(នៅថ្ងៃបរលោក)។ ប៉ុន្ដែខ្ញុំយល់ឃើញថា ពួកអ្នកជា ក្រុមល្ងង់ខ្លៅ។
តាហ្វសៀរ
ឱក្រុមរបស់ខ្ញុំ! ខ្ញុំមិនបានស្នើសុំទ្រព្យសម្បត្តិពីពួកអ្នកលើការផ្សព្វផ្សាយសារនេះឡើយ។ ពិតណាស់ ផលបុណ្យនៃការអំពាវនាវរបស់ខ្ញុំ គឺស្ថិតនៅលើអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ហើយខ្ញុំក៏មិនបណ្តេញអ្នកក្រីក្រទាំងឡាយដែលជាអ្នកមានជំនឿឲ្យចេញពីកន្លែងជួបជុំរបស់ខ្ញុំតាមការស្នើសុំរបស់ពួកអ្នកដែលស្នើឲ្យបណ្តេញពួកគេចេញនោះដែរ។ ជាការពិតណាស់ ពួកគេនឹងជួបម្ចាស់របស់ពួកគេនាថ្ងៃបរលោក ហើយទ្រង់ជាអ្នកដែលតបស្នងចំពោះការមានជំនឿរបស់ពួកគេ។ ប៉ុន្តែខ្ញុំយល់ឃើញថា ពួកអ្នកគឺជាក្រុមដែលមិនយល់អំពីធាតុពិតនៃការអំពាវនាវនេះឡើយ ខណៈដែលពួកអ្នកទាមទារឲ្យបណ្តេញបណ្តាអ្នកមានជំនឿដែលទន់ខ្សោយចេញនោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល