សូរ៉ា 11 · ជូស 12

Hud · 11:28

قَالَ يَا قَوْمِ أَرَأَيْتُمْ إِنْ كُنْتُ عَلَىٰ بَيِّنَةٍ مِنْ رَبِّي وَآتَانِي رَحْمَةً مِنْ عِنْدِهِ فَعُمِّيَتْ عَلَيْكُمْ أَنُلْزِمُكُمُوهَا وَأَنْتُمْ لَهَا كَارِهُونَ

គាត់(នួហ)បានពោលថាៈ ឱក្រុមរបស់ខ្ញុំ. ពួកអ្នកប្រាប់ ខ្ញុំមក ប្រសិនបើខ្ញុំមានភស្ដុតាងយ៉ាងច្បាស់លាស់អំពីម្ចាស់របស់ខ្ញុំ ហើយទ្រង់បានប្រទានដល់ខ្ញុំនូវក្ដីមេត្ដាករុណា(ភាពជាអ្នកនាំសារ) អំពីទ្រង់ តែគេបានបិទបាំងវាអំពីពួកអ្នក តើចាំបាច់យើងជំរុញពួក អ្នកឱ្យទទួលយកវា ខណៈដែលពួកអ្នកមិនពេញចិត្ដចំពោះវានោះ ឬ?

តាហ្វសៀរ

ព្យាការីនួហបានតបទៅកាន់ពួកគេវិញថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើខ្ញុំមានភស្តុតាងពីម្ចាស់របស់ខ្ញុំដែលជាសាក្សីបញ្ជាក់ពីសច្ចភាពរបស់ខ្ញុំ ហើយគេបង្គាប់ប្រើលើពួកអ្នកឲ្យមានជំនឿជាក់ចំពោះខ្ញុំ ហើយទ្រង់បានប្រទានដល់ខ្ញុំនូវក្តីមេត្តាករុណាអំពីទ្រង់ នោះគឺភាពជាព្យាការី និងសារ(អំពីទ្រង់) តែគេបានបិទបាំងវាទៅលើពួកអ្នកដោយសារតែភាពអវិជ្ជារបស់ពួកអ្នកចំពោះវានោះ តើខ្ញុំបង្ខំពួកអ្នកឲ្យមានជំនឿចំពោះវា និងបញ្ចូលវា(ជំនឿ)ទៅក្នុងដួងចិត្តរបស់ពួកអ្នកទាំងដែលពួកអ្នកមិនពេញចិត្តនោះឬ? ខ្ញុំគ្មានលទ្ធភាពនឹងធ្វើដូច្នេះនោះឡើយ។ ជាការពិតណាស់ អ្នកដែលអាចចង្អុលបង្ហាញទៅកាន់ការមានជំនឿនោះ គឺមានតែអល់ឡោះជាម្ចាស់តែមួយគត់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់