សូរ៉ា 11 · ជូស 12

Hud · 11:116

فَلَوْلَا كَانَ مِنَ الْقُرُونِ مِنْ قَبْلِكُمْ أُولُو بَقِيَّةٍ يَنْهَوْنَ عَنِ الْفَسَادِ فِي الْأَرْضِ إِلَّا قَلِيلًا مِمَّنْ أَنْجَيْنَا مِنْهُمْ ۗ وَاتَّبَعَ الَّذِينَ ظَلَمُوا مَا أُتْرِفُوا فِيهِ وَكَانُوا مُجْرِمِينَ

ហេតុអ្វីបានជាកាលពីជំនាន់មុនៗពួកអ្នកគ្មានអ្នកមាន ឧត្ដមគតិនៅសេសសល់ ដើម្បីពួកគេហាមឃាត់គ្នាអំពីការបង្ក វិនាសកម្មនៅលើផែនដីនេះក្រៅពីមួយចំនួនតូចនៃអ្នកដែលយើង បានសង្គ្រោះក្នុងចំណោមពួកគេ? ហើយពួកដែលបំពានបានធ្វើតាម អ្វីដែលពួកគេសប្បាយរីករាយនៅក្នុងលោកិយ។ ហើយពួកគេជា ពួកដែលប្រព្រឹត្ដបាបកម្ម។

តាហ្វសៀរ

ហេតុអ្វីបានជាក្នុងចំណោមប្រជាជាតិដែលត្រូវគេដាក់ទណ្ឌកម្មកាលពីមុនពួកអ្នក គ្មានអ្នកដែលមានឧត្តមគតិ និងមនុស្សល្អនៅសេសសល់ដែលហាមឃាត់ប្រជាជាតិទាំងនោះពីការប្រឆាំង និងពីការបង្កវិនាសកម្មលើផែនដីដោយការប្រព្រឹត្តល្មើស? គ្មានសេសសល់ឡើយក្នុងចំណោមពួកគេ លើកលែងតែចំនួនដ៏តិចប៉ុណ្ណោះដែលហាមឃាត់គ្នាពីការបង្កវិនាសកម្ម។ ដូចនេះ យើងក៏បានសង្គ្រោះពួកគេខណៈដែលយើងបានបំផ្លាញក្រុមរបស់ពួកគេដែលជាពួកបំពាន។ ហើយពួកដែលបំពានក្នុងចំណោមក្រុមរបស់ពួកគេបានដើរតាមអ្វីដែលពួកគេសប្បាយរីករាយ ហើយគឺជាពួកដែលបំពានដោយសារតែការធ្វើដូច្នោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់