សូរ៉ា 11 · ជូស 12
Hud · 11:115
وَاصْبِرْ فَإِنَّ اللَّهَ لَا يُضِيعُ أَجْرَ الْمُحْسِنِينَ
ហើយចូរអ្នកអត់ធ្មត់ចុះ ពិតប្រាកដណាស់ អល់ឡោះ មិនធ្វើឱ្យបាត់បង់នូវផលបុណ្យរបស់បណ្ដាអ្នកដែលសាងអំពើ ល្អនោះឡើយ។
តាហ្វសៀរ
ហើយចូរអ្នកអត់ធ្មត់ក្នុងការអនុវត្តនូវអ្វីដែលគេបានបង្គាប់ប្រើអ្នកឲ្យអនុវត្តវា និងប្រការផ្សេងៗទៀត ហើយនិង(អត់ធ្មត់)ចំពោះការបោះបង់នូវប្រការទាំងឡាយដែលគេបានហាមឃាត់អ្នក ដូចជាការបំពាន និងការទោរទន់ទៅរកភាពងងឹត(វង្វេង)។ ជាការពិតណាស់ អល់ឡោះជាម្ចាស់មិនធ្វើឲ្យបាត់បង់នូវផលបុណ្យរបស់អ្នកដែលសាងអំពើល្អឡើយ ផ្ទុយទៅវិញ ទ្រង់ទទួលយកពីពួកគេប្រសើរជាងទង្វើដែលពួកគេបានធ្វើ ហើយទ្រង់នឹងតបស្នងដល់ពួកគេវិញនូវផលបុណ្យរបស់ពួកគេប្រសើរជាងអ្វីដែលពួកគេបានសាងទៅទៀត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល