សូរ៉ា 10 · ជូស 11
Yunus · 10:36
وَمَا يَتَّبِعُ أَكْثَرُهُمْ إِلَّا ظَنًّا ۚ إِنَّ الظَّنَّ لَا يُغْنِي مِنَ الْحَقِّ شَيْئًا ۚ إِنَّ اللَّهَ عَلِيمٌ بِمَا يَفْعَلُونَ
ហើយភាគច្រើននៃពួកគេមិនតាមអ្វីក្រៅពីការស្មាននោះ ឡើយ។ ពិតប្រាកដណាស់ ការស្មានមិនអាចជំនួសប្រការត្រឹមត្រូវ បន្ដិចបានឡើយ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងនូវអ្វីដែល ពួកគេប្រព្រឹត្តិ។
តាហ្វសៀរ
ហើយភាគច្រើននៃពួកមុស្ហរីគីននោះ ពួកគេមិនដើរតាមអ្វីក្រៅពីអ្វីដែលពួកគេមិនដឹងនោះឡើយ។ ហើយពួកគេក៏មិនតាមអ្វីក្រៅពីការស្មាននិងការសង្ស័យនោះដែរ។ ពិតប្រាកដណាស់ ការសង្ស័យមិនអាចជំនួសឲ្យការដឹងយ៉ាងពិតប្រាកដនោះបានឡើយ ហើយក៏មិនអាចប្រើជាប្រយោជន៍អ្វីជំនួសវា(ចំណេះដឹង)បាននោះដែរ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ត។ គ្មានអ្វីមួយនៃទង្វើរបស់ពួកគេអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះអ្វីដែលពួកគេបានសាង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល