សូរ៉ា 10 · ជូស 11
Yunus · 10:35
قُلْ هَلْ مِنْ شُرَكَائِكُمْ مَنْ يَهْدِي إِلَى الْحَقِّ ۚ قُلِ اللَّهُ يَهْدِي لِلْحَقِّ ۗ أَفَمَنْ يَهْدِي إِلَى الْحَقِّ أَحَقُّ أَنْ يُتَّبَعَ أَمَّنْ لَا يَهِدِّي إِلَّا أَنْ يُهْدَىٰ ۖ فَمَا لَكُمْ كَيْفَ تَحْكُمُونَ
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើក្នុងចំណោមម្ចាស់ របស់ពួកអ្នកមានអ្នកណាដែលអាចចង្អុលបង្ហាញទៅរកការពិត នោះ? ចូរអ្នកពោលថាៈ មានតែអល់ឡោះទេដែលអាចចង្អុល បង្ហាញទៅរកការពិតបាន។ តើអ្នកដែលចង្អុលបង្ហាញទៅរកការ ពិតជាអ្នកដែលត្រូវគេគោរពតាមដ៏ពិតប្រាកដ ឬអ្នកដែលមិនអាច ចង្អុលបង្ហាញមានតែត្រូវការគេចង្អុលបង្ហាញវាវិញនោះ? តើពួក អ្នកមានបញ្ហាអ្វី? តើពួកអ្នកវិនិច្ឆ័យយ៉ាងដូចមេ្ដច?
តាហ្វសៀរ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ តើក្នុងចំណោមព្រះនានារបស់ពួកអ្នកដែលពួកអ្នកគោរពសក្ការៈចំពោះពួកវាក្រៅពីអល់ឡោះទាំងនោះ តើមានអ្នកណាដែលអាចចង្អុលបង្ហាញទៅកាន់សេចក្តីពិតនោះ? ចូរអ្នកពោលទៅកាន់ពួកគេថាៈ គឺមានតែអល់ឡោះជាម្ចាស់តែមួយគត់ដែលអាចចង្អុលបង្ហាញទៅកាន់ការពិតបាន។ ដូច្នេះ តើអ្នកដែលចង្អុលបង្ហាញមនុស្សទៅរកសេចក្តីពិត និងអំពាវនាវពួកគេទៅកាន់វានោះ ជាអ្នកដែលសាកសមនឹងគេដើរតាមជាង ឬក៏ព្រះនានារបស់ពួកអ្នកដែលពួកវាមិនអាចសូម្បីតែចង្អុលបង្ហាញខ្លួនឯង លើកលែងតែត្រូវការគេចង្អុលបង្ហាញនោះសាកសាមនឹងដើរតាមជាង? តើពួកអ្នកមានបញ្ហាអ្វី? តើពួកអ្នកកាត់សេចក្តីនឹងប្រការដែលមិនពិតយ៉ាងដូចម្ដេច ខណៈពេលពួកអ្នកអះអាងថា ពិតណាស់ ពួកវា(ព្រះនានា)គឺជាដៃគូរបស់អល់ឡោះនោះ? អល់ឡោះទ្រង់មហាខ្ពង់ខ្ពស់បំផុតពីពាក្យសម្ដី(មិនពិត)ដែលពួកគេបាននិយាយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល