សូរ៉ា 1 · ជូស 1
Al-Fatihah · 1:6
اهْدِنَا الصِّرَاطَ الْمُسْتَقِيمَ
សូមទ្រង់មេត្ដាចង្អុលបង្ហាញដល់ពួកយើងនូវមាគ៌ា ដ៏ត្រឹម ត្រូវផងចុះ។
តាហ្វសៀរ
សូមទ្រង់មេត្តាចង្អុលបង្ហាញពួកយើងទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ ផ្តល់ឲ្យពួកយើងបានដើរលើមាគ៌ានេះ និងស្ថិតជាប់នឹងមាគ៌ានេះរហូតផងចុះ ហើយសូមទ្រង់មេត្តាបន្ថែមនូវការចង្អុលបង្ហាញដល់ពួកយើងផង។ ហើយ“មាគ៌ាដ៏ត្រឹមត្រូវ” គឺជាមាគ៌ាដ៏ច្បាស់លាស់ដែលមិនមានភាពវៀចវេរនៅក្នុងវាឡើយ វានោះ គឺជាសាសនាឥស្លាមដែលអល់ឡោះបានបញ្ជូនមកតាមរយៈព្យាការីមូហាំម៉ាត់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល