សូរ៉ា 1 · ជូស 1
Al-Fatihah · 1:5
إِيَّاكَ نَعْبُدُ وَإِيَّاكَ نَسْتَعِينُ
ចំពោះទ្រង់តែមួយគត់ដែលពួកយើងគោរពសក្ការៈ ហើយ ចំពោះទ្រង់តែមួយគត់ដែលពួកយើងសុំឱ្យជួយ។
តាហ្វសៀរ
ពួកយើងសូមថ្វាយការគោរពសក្ការៈគ្រប់ប្រភេទ និងការគោរពប្រតិបត្តិជាពិសេសចំពោះទ្រង់តែមួយអង្គគត់ ដោយពួកយើងមិនធ្វើពហុទេពនិយម(គោរពសក្ការៈអ្នកផ្សេង)រួមជាមួយនឹងទ្រង់ឡើយ។ ហើយចំពោះទ្រង់តែមួយអង្គគត់ដែលពួកយើងខ្ញុំសុំជំនួយចំពោះរាល់កិច្ចការទាំងឡាយរបស់យើង។ រាល់ប្រការល្អទាំងឡាយស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ទ្រង់ ហើយគ្មានអ្នកជួយណាក្រៅពីទ្រង់ឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល