المختصر (الخميرية)
سورة يوسف · 12:71قَالُوا وَأَقْبَلُوا عَلَيْهِمْ مَاذَا تَفْقِدُونَ
ពួកគេ(ពួកអ្នកធ្វើដំណើរ)បានសួរដោយដើរឆ្ពោះទៅកាន់ មន្ដ្រីទាំងនោះថាៈ តើពួកអ្នកបាត់អ្វី?
تفسیر
បងប្អូនរបស់ព្យាការីយូសុះ និងអ្នកដែលរួមដំណើរជាមួយពួកគេបានសួរដោយដើរឆ្ពោះទៅកាន់អ្នកដែលស្រែកប្រកាសនោះថាៈ តើពួកអ្នកបានបាត់អ្វីបានជាពួកអ្នកចោទប្រកាន់ពួកយើងថាជាចោរដូច្នោះ?