المختصر (الخميرية)
سورة آل عمران · 3:141وَلِيُمَحِّصَ اللَّهُ الَّذِينَ آمَنُوا وَيَمْحَقَ الْكَافِرِينَ
និងដើម្បីអល់ឡោះសំអាតបណ្ដាអ្នកដែលមានជំនឿ (អំពីបាបកម្ម)និងបំផ្លាញពួកដែលប្រឆាំង។
التفسير
ហើយក្នុងចំណោមបុព្វហេតុទាំងនោះផងដែរ គឺដើម្បីសម្អាតបណ្តាអ្នកមានជំនឿទាំងឡាយពីបាបកម្មរបស់ពួកគេ និងសម្រិតសម្រាំងពួកគេចេញពីពួកពុតត្បុត ហើយនិងដើម្បីបំផ្លាញពួកគ្មានជំនឿនិងបោសសម្អាតពួកគេ។