المختصر (الخميرية)
سورة النور · 24:16وَلَوْلَا إِذْ سَمِعْتُمُوهُ قُلْتُمْ مَا يَكُونُ لَنَا أَنْ نَتَكَلَّمَ بِهَٰذَا سُبْحَانَكَ هَٰذَا بُهْتَانٌ عَظِيمٌ
ហើយហេតុអ្វីបានជានៅពេលដែលពួកអ្នកបានឮវា ពួក អ្នកមិនបាននិយាយថាៈ ពួកយើងមិនគប្បីនិយាយរឿងនេះតៗគ្នា ទេនោះ? អល់ឡោះមហាស្អាតស្អំ. នេះគឺជាការមួលបង្កាច់មួយ យ៉ាងធំបំផុត។
التفسير
ហើយតើហេតុអ្វីបានជានៅពេលដែលពួកអ្នកបានឮពីការចោទប្រកាន់នេះ ពួកអ្នកមិននិយាយថាៈ មិនត្រឹមត្រូវនោះទេសម្រាប់ពួកយើងក្នុងការយករឿងនេះ(ការចោទប្រកាន់)មកនិយាយតៗគ្នានោះ? ម្ចាស់របស់ពួកយើងទ្រង់មហាស្អាតស្អំ។ ហើយការដែលពួកគេចោទប្រកាន់ទៅលើមាតានៃអ្នកមានជំនឿទាំងឡាយ(អាអ៊ីស្ហះ)បែបនេះ គឺជាការកុហក(មួលបង្កាច់)មួយដ៏ធំធេង។