المختصر (الخميرية)
سورة طه · 20:57قَالَ أَجِئْتَنَا لِتُخْرِجَنَا مِنْ أَرْضِنَا بِسِحْرِكَ يَا مُوسَىٰ
គេ(ហ្វៀរអោន)បាននិយាយថាៈ តើអ្នកបានមកជួបយើង នេះ ដើម្បីបណេ្ដញយើងចេញពីទឹកដីរបស់យើងដោយមន្ដអាគម របស់អ្នកឬ ឱមូសា?
التفسير
ហ្វៀរអោនបាននិយាយថាៈ តើអ្នក(ព្យាការីមូសា)មកជួបយើងនេះ គឺដើម្បីបណ្ដេញយើងចេញពីទឹកដីអេហ្ស៊ីបតាមរយៈមន្តអាគមដែលអ្នកបាននាំមក ដើម្បីឲ្យអ្នកគ្រប់គ្រងលើវាឬ ឱមូសា។