المختصر (الخميرية)

سورة مريم · 19:83

أَلَمْ تَرَ أَنَّا أَرْسَلْنَا الشَّيَاطِينَ عَلَى الْكَافِرِينَ تَؤُزُّهُمْ أَزًّا

តើអ្នកមិនបានឃើញទេឬ យើងបានបញ្ជូនពួកស្ហៃតនទៅ ចំពោះពួកប្រឆាំង ដើម្បីបង្វក់ពួកគេ(ឱ្យប្រព្រឹត្ដអំពើអាក្រក់ និង ស្ថិតក្នុងភាពវងេ្វង)នោះ?

التفسير

តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬ ជាការពិតណាស់ យើងបានបញ្ជូនពួកស្ហៃតនទៅ(កាន់ពួកគេ) និងបានឲ្យពួកវាត្រួតត្រាទៅលើពួកប្រឆាំង ដើម្បីឲ្យវាពង្វក់ពួកគេឲ្យប្រព្រឹត្តអំពើល្មើស ហើយនិងរារាំងអំពីសាសនារបស់អល់ឡោះនោះ?