المختصر (الخميرية)
سورة الرعد · 13:29الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ طُوبَىٰ لَهُمْ وَحُسْنُ مَآبٍ
បណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អនោះ សុភមង្គលនឹងមានសម្រាប់ពួកគេ ហើយជាកន្លែងវិលត្រឡប់ ដ៏ល្អប្រពៃ។
التفسير
ហើយបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានសាងនូវទង្វើកុសលដែលនាំឲ្យរូបគេជិតទៅកាន់អល់ឡោះនោះ សម្រាប់ពួកគេនឹងទទួលបាននូវការរស់នៅដ៏ប្រសើរនាថ្ងៃបរលោក ហើយពួកគេនឹងទទួលបាននូវលទ្ធផលចុងក្រោយដ៏ប្រសើរបំផុត នោះគឺឋានសួគ៌។