المختصر (الخميرية)
سورة يوسف · 12:22وَلَمَّا بَلَغَ أَشُدَّهُ آتَيْنَاهُ حُكْمًا وَعِلْمًا ۚ وَكَذَٰلِكَ نَجْزِي الْمُحْسِنِينَ
ហើយនៅពេលគេ(យូសុហ្វ)ធំពេញវ័យ យើងបានផ្ដល់ ឱ្យគេនូវភាពឈ្លាសវៃ និងចំណេះដឹង។ ហើយដូច្នោះដែរ យើងនឹងតបស្នងចំពោះបណ្ដាអ្នកដែលសាងអំពើល្អ។
التفسير
ហើយនៅពេលដែលព្យាការីយូសុះធំពេញវ័យនោះ យើងបានប្រទានដល់គេនូវភាពឈ្លាសវៃ និងចំណេះដឹង។ ហើយដូចដែលយើងបានតបស្នងចំពោះគេនោះដែរ យើងក៏នឹងតបស្នងចំពោះបណ្តាអ្នកដែលបានធ្វើល្អក្នុងការគោរពសក្ការៈរបស់ពួកគេចំពោះអល់ឡោះជាម្ចាស់។