Al-Mukhtasar (Khmer)
Al-Mu'minun · 23:69أَمْ لَمْ يَعْرِفُوا رَسُولَهُمْ فَهُمْ لَهُ مُنْكِرُونَ
ឬមួយពួកគេមិនបានស្គាល់អ្នកនាំសារ(មូហាំម៉ាត់)របស់ ពួកគេ ទើបពួកគេបដិសេធនឹងគេឬ?
Тефсир
ឬមួយក៏ពួកគេមិនបានស្គាល់ព្យាការីមូហាំម៉ាត់ដែលអល់ឡោះបានបញ្ជូនគាត់ទៅកាន់ពួកគេ ទើបពួកគេបដិសេធនឹងគាត់បែបនេះ? ជាការពិតណាស់ ពួកគេស្គាល់គាត់ ហើយក៏បានដឹងពីភាពសច្ចៈ និងភាពស្មោះត្រង់របស់គាត់ផងដែរ។