المختصر (الخميرية)

سورة محمد · 47:24

أَفَلَا يَتَدَبَّرُونَ الْقُرْآنَ أَمْ عَلَىٰ قُلُوبٍ أَقْفَالُهَا

ដូចេ្នះ តើពួកគេមិនគិតពិចារណាអំពី(អត្ថន័យ)គម្ពីរ គួរអានទេឬ? ឬនៅក្នុងចិត្ដរបស់ពួកគេត្រូវបិទជិត(មិនយល់អ្វី សោះអំពីគម្ពីរគួរអាន)?
ដូចនេះ ហេតុអ្វីបានជាពួកដែលងាកចេញ(ពីការពិត)ទាំងនោះមិនគិតពិចារណាចំពោះគម្ពីរគួរអាន និងអ្វីដែលនៅក្នុងវានោះ? ជាការពិតណាស់ ប្រសិនបើពួកគេគិតពិចារណាចំពោះគម្ពីរគួរអាននោះ វានឹងចង្អុលបង្ហាញពួកគេនូវរាល់ប្រការល្អ ហើយនិងបញ្ចៀសពួកគេពីរាល់ប្រការអាក្រក់ទាំងឡាយជាមិនខាន។ ឬក៏នៅក្នុងដួងចិត្តរបស់ពួកទាំងនោះត្រូវបានចាក់សោរបិទជិត ដោយគ្មានការទូន្មានណាអាចចូលទៅដល់ ហើយការដាស់រំលឹកក៏គ្មានប្រយោជន៍អ្វីដល់វាដែរ?

47:24 · المختصر (الخميرية)