المختصر (الخميرية)
سورة يس · 36:6
لِتُنْذِرَ قَوْمًا مَا أُنْذِرَ آبَاؤُهُمْ فَهُمْ غَافِلُونَ
ដើម្បីឱ្យអ្នក(មូហាំម៉ាត់)ដាស់តឿនព្រមានដល់ក្រុមដែល ជីដូនជីតារបស់ពួកគេមិនធ្លាប់ទទួលការដាស់តឿនព្រមាន(អំពី អ្នកណាម្នាក់ឡើយ)។ ដូចេ្នះពួកគេជាពួកដែលធេ្វសប្រហែស។
យើងបានបញ្ចុះគម្ពីរនោះមកឲ្យអ្នក ដើម្បីឲ្យអ្នកដាស់តឿនព្រមានបន្លាចទៅចំពោះក្រុមមួយ ពោលគឺពួកអារ៉ាប់ ដែលពុំធ្លាប់មានអ្នកនាំសារណាម្នាក់ដែលដាស់តឿនព្រមានពួកគេនោះបានមកដល់ពួកគេឡើយ។ ដូច្នេះហើយ ពួកគេគឺជាពួកដែលធ្វេសប្រហែសអំពីសេចក្តីជំនឿ និងការគោរពសក្ការៈចំពោះទ្រង់តែមួយ។ ក៏ដូចគ្នាដែរ រាល់ប្រជាជាតិទាំងឡាយដែលបានដាច់អំពីពួកគេនូវការដាស់តឿនព្រមាននោះ គឺត្រូវការអ្នកនាំសារដើម្បីមកដាស់តឿនព្រមានពួកគេ។