Al-Mukhtasar (Khmer)

Hud · 11:91

قَالُوا يَا شُعَيْبُ مَا نَفْقَهُ كَثِيرًا مِمَّا تَقُولُ وَإِنَّا لَنَرَاكَ فِينَا ضَعِيفًا ۖ وَلَوْلَا رَهْطُكَ لَرَجَمْنَاكَ ۖ وَمَا أَنْتَ عَلَيْنَا بِعَزِيزٍ

ពួកគេបានតបវិញថាៈ ឱស៊្ហូអែប. ពួកយើងមិនសូវយល់ ច្រើនទេនូវអ្វីដែលអ្នកនិយាយ ហើយពិតប្រាកដណាស់ យើងមើល ឃើញអ្នកជាអ្នកទន់ខ្សោយនៅក្នុងចំណោមពួកយើង។ ហើយ ប្រសិនបើគ្មានគ្រួសារអ្នកទេនោះ ពួកយើងនឹងគប់អ្នកនឹងដុំថ្មទៅ ហើយ។ ហើយអ្នកមិនមែនជាអ្នកខ្លាំងសម្រាប់ពួកយើងឡើយ។

തഫ്‌സീർ

ក្រុមរបស់ព្យាការីស៊្ហូអែបបាននិយាយទៅកាន់ព្យាការីស៊្ហូអែបវិញថាៈ ឱស៊្ហូអែប! ពួកយើងមិនសូវយល់ច្រើនទេចំពោះអ្វីដែលអ្នកបាននាំវាមកនោះ តែពួកយើងយល់ឃើញថា នៅក្នុងចំណោមពួកយើង អ្នកគឺជាមនុស្សដែលទន់ខ្សោយ ដោយសារតែភ្នែកទាំងពីររបស់អ្នកខ្សោយ ឬមើលមិនឃើញ។ ហើយប្រសិនបើគ្មានសាច់ញាតិអ្នកដែលស្ថិតនៅលើសាសនារបស់ពួកយើងទេនោះ ពួកយើងនឹងសម្លាប់អ្នកដោយគប់នឹងដុំថ្មជាមិនខាន។ ហើយអ្នកមិនមែនជាអ្នកដែលខ្លាំងក្លាសម្រាប់ពួកយើង រហូតដល់ពួកយើងសម្លាប់អ្នកមិនបាននោះទេ។ តាមពិត យើងបោះបង់ការសម្លាប់អ្នក(មិនសម្លាប់អ្នក)នេះ ដោយសារតែពួកយើងគោរពដល់សាច់ញាតិរបស់អ្នកប៉ុណ្ណោះ។

നിങ്ങളുടെ ഭാഷയിലെ തഫ്‌സീർ

അറബി തഫ്‌സീറുകൾ

വിവർത്തനം

കേൾക്കുക