Al-Mukhtasar (Khmer)

Hud · 11:111

وَإِنَّ كُلًّا لَمَّا لَيُوَفِّيَنَّهُمْ رَبُّكَ أَعْمَالَهُمْ ۚ إِنَّهُ بِمَا يَعْمَلُونَ خَبِيرٌ

ហើយពិតប្រាកដណាស់ គ្រប់ក្រុមទាំងអស់(ដែលខ្វែង គំនិតគ្នា) គឺម្ចាស់របស់អ្នក ពិតជានឹងតបស្នងឱ្យពួកគេនូវគ្រប់ទង្វើ របស់ពួកគេជាមិនខាន។ ពិតប្រាកដណាស់ ទ្រង់មហាដឹងនូវអ្វីដែល ពួកគេប្រព្រឹត្ដ។

തഫ്‌സീർ

ហើយជាការពិតណាស់ រាល់ក្រុមដែលខ្វែងគំនិតគ្នាដែលត្រូវបានលើកឡើងទាំងនោះ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិតជានឹងបំពេញឲ្យពួកគេនូវការតបស្នងចំពោះទង្វើរបស់ពួកគេ។ ប្រសិនបើទង្វើរបស់គេល្អ គេនឹងទទួលបាននូវការតបស្នងដែលល្អ ហើយប្រសិនបើទង្វើរបស់គេអាក្រក់វិញនោះ គេនឹងទទួលបាននូវការតបស្នងដែលអាក្រក់ដែរ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាដឹងបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ត ដោយគ្មានទង្វើណាមួយរបស់ពួកគេអាចលាក់បាំងពីទ្រង់បានឡើយ។

നിങ്ങളുടെ ഭാഷയിലെ തഫ്‌സീർ

അറബി തഫ്‌സീറുകൾ

വിവർത്തനം

കേൾക്കുക