សូរ៉ា 95 · ជូស 30

At-Tin · 95:8

أَلَيْسَ اللَّهُ بِأَحْكَمِ الْحَاكِمِينَ

តើអល់ឡោះមិនមែនជាអ្នកកាត់សេចក្ដីដ៏ប្រសើរបំផុត ជាងអ្នកកាត់សេចក្ដីទាំងឡាយទេឬ?

តាហ្វសៀរ

តើមិនមែនអល់ឡោះជាម្ចាស់ទេឬដែលជាអ្នកកាត់សេចក្ដីដ៏សុក្រឹតបំផុត និងយុត្តិធម៌បំផុតជាងអ្នកកាត់សេចក្ដីទាំងឡាយនោះ? តើអាចទៅរួចដែរឬទេដែលអល់ឡោះជាម្ចាស់ទុកចោលខ្ញុំបម្រើរបស់ទ្រង់ដោយមិនកាត់ក្តីរវាងពួកគេ ដោយ(នៅថ្ងៃនោះ)ទ្រង់ធ្វើការតបស្នងដល់អ្នកដែលសាងទង្វើល្អឲ្យទទួលផលល្អ ហើយអ្នកដែលសាងទង្វើអាក្រក់ឲ្យទទួលផលអាក្រក់ដែលគេបានសាងនោះ?

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់