សូរ៉ា 9 · ជូស 11
At-Tawbah · 9:97
الْأَعْرَابُ أَشَدُّ كُفْرًا وَنِفَاقًا وَأَجْدَرُ أَلَّا يَعْلَمُوا حُدُودَ مَا أَنْزَلَ اللَّهُ عَلَىٰ رَسُولِهِ ۗ وَاللَّهُ عَلِيمٌ حَكِيمٌ
ពួកអារ៉ាប់ជនបទគ្មានជំនឿ និងមានពុតត្បុតខ្លាំងជាង គេ ហើយជាងនេះទៅទៀតពួកគេថែមទាំងមិនដឹងពីព្រំដែនច្បាប់ ដែលអល់ឡោះបានបញ្ចុះមកឱ្យអ្នកនាំសាររបស់ទ្រង់ទៀតផង។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។
តាហ្វសៀរ
ពួកអារ៉ាប់ជនបទ ប្រសិនបើពួកគេប្រឆាំងឬមានភាពពុតត្បុតនោះ ការប្រឆាំងរបស់ពួកគេ និងភាពពុតត្បុតរបស់ពួកគេ គឺខ្លាំងជាងការប្រឆាំង និង(ខ្លាំងជាង)ភាពពុតត្បុតរបស់អ្នកទីក្រុង(ម៉ាទីណះ)ទៅទៀត។ ពួកគេមិនត្រឹមតែមានភាពល្ងង់ខ្លៅចំពោះសាសនាប៉ុណ្ណោះទេ ថែមទាំងមិនដឹងអំពីកាតព្វកិច្ច ប្រការគួរគប្បីធ្វើ និងក្បួនច្បាប់ផ្សេងៗដែលអល់ឡោះបានបញ្ចុះមកឲ្យអ្នកនាំសាររបស់ទ្រង់ថែមទៀត ដោយសារតែពួកគេមានភាពរឹងរូស ឃោឃៅ និងមិនសូវចូលចំណោមគេ។ ហើយអល់ឡោះដឹងបំផុតពីស្ថានភាពរបស់ពួកគេ ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតនៅក្នុងចាត់ចែង និងការបញ្ញត្តិច្បាប់របស់ទ្រង់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល