សូរ៉ា 9 · ជូស 11

At-Tawbah · 9:94

يَعْتَذِرُونَ إِلَيْكُمْ إِذَا رَجَعْتُمْ إِلَيْهِمْ ۚ قُلْ لَا تَعْتَذِرُوا لَنْ نُؤْمِنَ لَكُمْ قَدْ نَبَّأَنَا اللَّهُ مِنْ أَخْبَارِكُمْ ۚ وَسَيَرَى اللَّهُ عَمَلَكُمْ وَرَسُولُهُ ثُمَّ تُرَدُّونَ إِلَىٰ عَالِمِ الْغَيْبِ وَالشَّهَادَةِ فَيُنَبِّئُكُمْ بِمَا كُنْتُمْ تَعْمَلُونَ

ពួកគេ(ពួកពុតត្បុត)នឹងឆ្លើយដោះសាចំពោះពួកអ្នក(អ្នក មានជំនឿ) នៅពេលដែលពួកអ្នកបានវិលត្រឡប់ទៅកាន់ពួកគេ វិញ(ក្រោយចប់សង្គ្រាម)។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពួកអ្នក មិនបាច់ឆ្លើយដោះសាទេ ពួកយើងនឹងមិនជឿលើពួកអ្នកឡើយ។ ជាការពិតណាស់ អល់ឡោះបានប្រាប់ពួកយើងពីដំណឹង(ភូតកុហក) ទាំងឡាយរបស់ពួកអ្នកអស់ហើយ។ ហើយអល់ឡោះ និងអ្នក នាំសាររបស់ទ្រង់នឹងមើលឃើញអំពើរបស់ពួកអ្នក។ បន្ទាប់មក ពួកអ្នកនឹងត្រូវគេបញ្ជូនត្រឡប់ទៅកាន់អ្នកដែលដឹងប្រការអាថ៌-កំបាំង និងប្រការលាតត្រដាង រួចទ្រង់នឹងបញ្ជាក់ប្រាប់ពួកអ្នក នូវអ្វីដែលពួកអ្នកបានប្រព្រឹត្ដ។

តាហ្វសៀរ

ពួកពុតត្បុតដែលមិនបានចូលរួមក្នុងប្រយុទ្ធនឹងនិយាយដោះសារទៅចំពោះអ្នកមូស្លីមនៅពេលដែលពួកគេ(អ្នកមូស្លីម)វិលត្រឡប់មកពីសមរភូមិវិញ។ អល់ឡោះទ្រង់បានបង្គាប់ឲ្យព្យាការីរបស់ទ្រង់(មូហាំម៉ាត់) និងអ្នកមានជំនឿឲ្យឆ្លើយតបទៅកាន់ពួកគេ(ពួកពុតត្បុត)វិញថាៈ ពួកអ្នកមិនចាំបាច់ដោះសារភូតកុហកអ្វីនោះទេ។ ពួកយើងមិនជឿនូវអ្វីដែលពួកអ្នកដោះសារប្រាប់ពួកយើងនោះឡើយ។ ជាការពិតណាស់ អល់ឡោះបានប្រាប់ពួកយើងនូវអ្វីដែលមាននៅក្នុងចិត្តរបស់ពួកអ្នកអស់ទៅហើយ។ ហើយអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នឹងរង់ចាំមើលពួកអ្នក ថាតើពួកអ្នកនឹងសារភាពកំហុស ហើយអល់ឡោះទ្រង់ទទួលយការសារភាពកំហុសរបស់ពួកអ្នក ឬក៏ពួកអ្នកនៅតែបន្តស្ថិតនៅលើភាពពុតត្បុតរបស់ពួកអ្នកតទៅទៀត? ក្រោយមក ពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់ដែលជាអ្នកដឹងជ្រួតជ្រាបលើអ្វីៗទាំងអស់ ហើយទ្រង់នឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកបានប្រព្រឹត្ត ហើយនិងតបស្នងដល់ពួកអ្នកចំពោះវាវិញ។ ដូច្នេះ ចូរពួកអ្នករួសរាន់ទៅកាន់ការសារភាកំហុស និងសាងនូវអំពើល្អចុះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់