សូរ៉ា 9 · ជូស 10

At-Tawbah · 9:83

فَإِنْ رَجَعَكَ اللَّهُ إِلَىٰ طَائِفَةٍ مِنْهُمْ فَاسْتَأْذَنُوكَ لِلْخُرُوجِ فَقُلْ لَنْ تَخْرُجُوا مَعِيَ أَبَدًا وَلَنْ تُقَاتِلُوا مَعِيَ عَدُوًّا ۖ إِنَّكُمْ رَضِيتُمْ بِالْقُعُودِ أَوَّلَ مَرَّةٍ فَاقْعُدُوا مَعَ الْخَالِفِينَ

ប្រសិនបើអល់ឡោះបញ្ជូនអ្នក(មូហាំម៉ាត់)ត្រឡប់ទៅ កាន់ក្រុមមួយនៃពួកគេ(ពួកពុតត្បុត) ពួកគេពិតជាសុំអនុញ្ញាតពី អ្នកដើម្បីចេញទៅ(ច្បាំង)ជាមិនខាន។ ដូចេ្នះ ចូរអ្នកពោលថាៈ ពួកអ្នកមិនអាចចេញទៅជាមួយខ្ញុំបានឡើយ ហើយក៏មិនអាចច្បាំង នឹងសត្រូវជាមួយខ្ញុំបានដែរ។ ពិតប្រាកដណាស់ ពួកអ្នកបានពេញ ចិត្ដអង្គុយ(នៅទំនេរ)តាំងពីដំបូងមកម្លេះ។ ដូចេ្នះហើយ ចូរពួកអ្នក អង្គុយជាមួយពួកដែលយឺតយ៉ាវ(មិនទៅធ្វើសង្គ្រាម)ទៀតចុះ។

តាហ្វសៀរ

ប្រសិនបើអល់ឡោះទ្រង់បញ្ជូនអ្នក(ឱព្យាការីមូហាំម៉ាត់)ឲ្យត្រឡប់ទៅកាន់ក្រុមមួយនៃពួកពុតត្បុតទាំងនោះ ដែលពួកគេនៅបន្តស្ថិតនៅលើភាពពុតត្បុតរបស់ពួកគេ ហើយពួកគេបានស្នើសុំអ្នកឲ្យអនុញ្ញាតដល់ពួកគេអាចចេញទៅប្រយុទ្ធក្នុងសង្គ្រាមផ្សេងទៀតជាមួយអ្នកនោះ ចូរអ្នកពោលទៅកាន់ពួកគេចុះថាៈ ពួកអ្នក(ឱពួកពុតត្បុត)មិនអាចចេញទៅតស៊ូប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះជាមួយនឹងខ្ញុំបានជាដាច់ខាត ដែលនេះជាទណ្ឌកម្មលើពួកអ្នក ហើយក៏ជាការប្រុងប្រយ័ត្នខ្លាចភាពវិនាសកម្មដែលអាចកើតមានឡើងដោយសារតែវត្តមានរបស់ពួកអ្នក(ចូលរួមក្នុងសង្គ្រាម)ជាមួយនឹងខ្ញុំ។ ពិតប្រាកដណាស់ ពួកអ្នកបានពេញចិត្តក្នុងការអង្គុយ(នៅក្នុងផ្ទះ) ហើយមិនចេញទៅច្បាំងក្នុងសមរភូមិតាពូកមកហើយ។ ហេតុនេះ ចូរពួកអ្នកបន្តការស្នាក់នៅក្នុងផ្ទះរបស់ពួកអ្នកជាមួយនឹងអ្នកដែលមិនអាចចេញទៅប្រយុទ្ធឯទៀតៗ ដូចជាអ្នកជំងឺ ស្ត្រី និងក្មេងៗចុះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់