សូរ៉ា 9 · ជូស 10
At-Tawbah · 9:81
فَرِحَ الْمُخَلَّفُونَ بِمَقْعَدِهِمْ خِلَافَ رَسُولِ اللَّهِ وَكَرِهُوا أَنْ يُجَاهِدُوا بِأَمْوَالِهِمْ وَأَنْفُسِهِمْ فِي سَبِيلِ اللَّهِ وَقَالُوا لَا تَنْفِرُوا فِي الْحَرِّ ۗ قُلْ نَارُ جَهَنَّمَ أَشَدُّ حَرًّا ۚ لَوْ كَانُوا يَفْقَهُونَ
ពួកប្រឆាំងបានរីករាយនឹងការស្នាក់នៅរបស់ពួកគេពី ក្រោយអ្នកនាំសាររបស់អល់ឡោះ(ដោយមិនចេញទៅប្រយុទ្ធ)។ ហើយពួកគេមិនពេញចិត្ដក្នុងការតស៊ូដោយទ្រព្យសម្បត្ដិរបស់ពួក គេ និងជីវិតរបស់ពួកគេក្នុងមាគ៌ារបស់អល់ឡោះឡើយ ព្រមទាំង ពួកគេនិយាយថាៈ ពួកអ្នកមិនត្រូវចេញទៅនៅពេលថ្ងៃក្ដៅនោះ ទេ។ ចូរអ្នក(មូហាំម៉ាត់)តបវិញថាៈ ភ្លើងនរកជើហាន់ណាំ គឺក្ដៅ ខ្លាំងជាងនេះទៅទៀត ប្រសិនបើពួកគេបានដឹង។
តាហ្វសៀរ
ពួកពុតត្បុតដែលមិនបានចូលរួមក្នុងសង្គ្រាមតាពូកទាំងនោះ ពួកគេសប្បាយរីករាយក្នុងការដែលពួកគេមិនបានចេញទៅប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះ ហើយពួកគេមិនពេញចិត្តក្នុងការចេញទៅតស៊ូប្រយុទ្ធដោយទ្រព្យសម្បត្តិរបស់ពួកគេនិងខ្លួនប្រាណរបស់ពួកគេក្នុងមាគ៌ារបស់អល់ឡោះដូចបណ្តាអ្នកមានជំនឿបានតស៊ូនោះឡើយ ហើយពួកគេថែមទាំងបាននិយាយរារាំង បង្អាក់ទឹកចិត្តបងប្អូនរបស់ពួកគេដែលជាពួកពុតត្បុតថាៈ ពួកអ្នកមិនត្រូវចេញដំណើរក្នុងពេលថ្ងៃក្តៅនោះទេ (ដោយសារសមរភូមិតាពូកនាពេលនោះ គឺកើតឡើងក្នុងរដូវក្តៅ)។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ពោលទៅកាន់ពួកគេវិញចុះថាៈ ភ្លើងនរកជើហាន់ណាំដែលកំពុងរង់ចាំពួកពុតត្បុតនោះ គឺក្តៅខ្លាំងជាងកម្តៅដែលពួកគេខំគេចពីវានេះទៅទៀត ប្រសិនបើពួកគេបានដឹង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល