សូរ៉ា 9 · ជូស 10
At-Tawbah · 9:72
وَعَدَ اللَّهُ الْمُؤْمِنِينَ وَالْمُؤْمِنَاتِ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا وَمَسَاكِنَ طَيِّبَةً فِي جَنَّاتِ عَدْنٍ ۚ وَرِضْوَانٌ مِنَ اللَّهِ أَكْبَرُ ۚ ذَٰلِكَ هُوَ الْفَوْزُ الْعَظِيمُ
អល់ឡោះបានសន្យាចំពោះបណ្ដាអ្នកមានជំនឿទាំង ប្រុសទាំងស្រីនូវឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោម វា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ និងមានលំនៅដ្ឋានជា ច្រើនដ៏ល្អប្រណីតនៅក្នុងឋានសួគ៌អាត់និន។ ហើយការពេញចិត្ដពី អល់ឡោះគឺធំធេងបំផុត។ នោះគឺជាជ័យជំនះដ៏ធំធេង។
តាហ្វសៀរ
អល់ឡោះបានសន្យាចំពោះបណ្តាអ្នកដែលមានជំនឿចំពោះទ្រង់ ទាំងប្រុសទាំងស្រីថាៈ នៅថ្ងៃបរលោក ទ្រង់នឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវិមានរបស់វា ដោយពួកគេស្ថិតនៅទីនោះជាអមតៈដោយពួកគេមិនស្លាប់ទៀតនោះទេ ហើយឧបការគុណរបស់ពួកគេក៏មិនកាត់ផ្តាច់ពីពួកគេទៀតនោះដែរ។ ហើយទ្រង់ក៏បានសន្យាចំពោះពួកគេដែរថា ទ្រង់នឹងបញ្ចូលពួកគេទៅក្នុងលំនៅឋានយ៉ាងល្អប្រណីតនៅក្នុងឋានសួគ៌អាត់និន ហើយការពេញចិត្តពីអល់ឡោះចំពោះពួកគេគឺធំធេងជាងនោះទៅទៀត។ ការតបស្នងដូចដែលបានរៀបរាប់ខាងលើនេះ គឺជាជោគជ័យធំធេងបំផុតដែលគ្មានជោគជ័យណាអាចប្រៀបផ្ទឹមបានឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល