សូរ៉ា 9 · ជូស 10
At-Tawbah · 9:67
الْمُنَافِقُونَ وَالْمُنَافِقَاتُ بَعْضُهُمْ مِنْ بَعْضٍ ۚ يَأْمُرُونَ بِالْمُنْكَرِ وَيَنْهَوْنَ عَنِ الْمَعْرُوفِ وَيَقْبِضُونَ أَيْدِيَهُمْ ۚ نَسُوا اللَّهَ فَنَسِيَهُمْ ۗ إِنَّ الْمُنَافِقِينَ هُمُ الْفَاسِقُونَ
ពួកពុតត្បុតទាំងប្រុសទាំងស្រីគឺពួកគេដូចគ្នា។ ពួកគេប្រើ គ្នាឱ្យប្រព្រឹត្ដអំពើអាក្រក់និងហាមឃាត់គ្នាពីការសាងអំពើល្អ ហើយ ពួកគេក្ដាប់ដៃរបស់ពួកគេ(កំណាញ់)។ ពួកគេបានភេ្លចអល់ឡោះ ដូច្នោះហើយទ្រង់ក៏បានភេ្លចពួកគេវិញដែរ។ ពិតប្រាកដណាស់ ពួក ពុតត្បុតគឺជាពួកដែលល្មើស ។
តាហ្វសៀរ
ពួកពុតត្បុតទាំងនោះ មិនថាប្រុសមិនថាស្រី គឺពួកគេមានភាពពុតត្បុតដូចគ្នា ហើយពួកគេប្រឆាំងនឹងអ្នកមានជំនឿ។ ពួកគេប្រើគ្នាឲ្យប្រព្រឹត្តអំពើអាក្រក់ ហើយហាមឃាត់គ្នាពីការសាងអំពើល្អ ហើយពួកគេមានភាពកំណាញ់ចំពោះទ្រព្យសម្បត្តិរបស់ពួកគេដោយមិនព្រមចំណាយវាក្នុងមាគ៌ារបស់អល់ឡោះឡើយ។ ពួកគេបោះបង់អល់ឡោះដោយមិនព្រមប្រតិបត្តិតាមទ្រង់នោះឡើយ។ ដូច្នេះ អល់ឡោះក៏បោះបង់ពួកគេវិញដោយទ្រង់មិនផ្តល់ការចង្អុលបង្ហាញដល់ពួកគេឡើយ។ ជាការពិតណាស់ ពួកពុតត្បុត គឺជាពួកដែលចាកចេញពីការគោរពប្រតិបត្តិអល់ឡោះ និងចេញពីមាគ៌ាដ៏ត្រឹមត្រូវទៅកាន់ការប្រព្រឹត្តល្មើសនឹងទ្រង់ ព្រមទាំងទៅកាន់មាគ៌ាដែលវង្វេង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល