សូរ៉ា 9 · ជូស 10
At-Tawbah · 9:41
انْفِرُوا خِفَافًا وَثِقَالًا وَجَاهِدُوا بِأَمْوَالِكُمْ وَأَنْفُسِكُمْ فِي سَبِيلِ اللَّهِ ۚ ذَٰلِكُمْ خَيْرٌ لَكُمْ إِنْ كُنْتُمْ تَعْلَمُونَ
ចូរពួកអ្នកចេញទៅប្រយុទ្ធទាំងសភាពស្រាល (យុវវ័យ ធូរធារ) ឬសភាពធ្ងន់(វ័យចំណាស់ក្រលំបាក) ហើយចូរពួកអ្នក តស៊ូលះបង់ទាំងទ្រព្យសម្បត្ដិ និងខ្លួនប្រាណរបស់ពួកអ្នកក្នុងមាគ៌ារបស់អល់ឡោះ។ នោះជាការប្រសើរបំផុតសម្រាប់ពួកអ្នក ប្រសិន បើពួកអ្នកបានដឹង។
តាហ្វសៀរ
ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ចេញដំណើរទៅតស៊ូប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះទាំងក្នុងពេលលំបាក និងក្នុងពេលមានភាពងាយស្រួល ទាំងយុវជន និងទាំងអ្នកមានវ័យចំណាស់ ហើយចូរពួកអ្នកតស៊ូដោយលះបង់ទាំងទ្រព្យសម្បត្តិនិងខ្លួនប្រាណរបស់ពួកអ្នកចុះ។ ជាការពិតណាស់ ការចាកចេញ(ទៅប្រយុទ្ធ) និងការតស៊ូដោយទ្រព្យសម្បត្តិនិងខ្លួនប្រាណនោះ គឺទទួលបានផលប្រយោជន៍យ៉ាងច្រើនបំផុតទាំងនៅក្នុងជីវិតលោកិយនិងនៅថ្ងៃបរលោកជាងការមិនចូលរួមប្រយុទ្ធ និងការថែរក្សាសុវត្ថិភាពចំពោះទ្រព្យសម្បត្តិ និងអាយុជីវិតទៅទៀត។ ប្រសិនបើពួកអ្នកបានដឹងដូច្នោះនោះ ចូរពួកអ្នកយកចិត្តទុកដាក់ចំពោះវា(ការចេញទៅប្រយុទ្ធ)។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល