សូរ៉ា 9 · ជូស 10

At-Tawbah · 9:3

وَأَذَانٌ مِنَ اللَّهِ وَرَسُولِهِ إِلَى النَّاسِ يَوْمَ الْحَجِّ الْأَكْبَرِ أَنَّ اللَّهَ بَرِيءٌ مِنَ الْمُشْرِكِينَ ۙ وَرَسُولُهُ ۚ فَإِنْ تُبْتُمْ فَهُوَ خَيْرٌ لَكُمْ ۖ وَإِنْ تَوَلَّيْتُمْ فَاعْلَمُوا أَنَّكُمْ غَيْرُ مُعْجِزِي اللَّهِ ۗ وَبَشِّرِ الَّذِينَ كَفَرُوا بِعَذَابٍ أَلِيمٍ

ហើយនេះជាសេចក្ដីប្រកាសពីអល់ឡោះ និងអ្នកនាំសារ របស់ទ្រង់ទៅកាន់មនុស្សលោកនាថ្ងៃបុណ្យហាជ្ជីដ៏ធំបំផុតថាៈ ពិត ប្រាកដណាស់ អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់មិនពាក់ព័ន្ធនឹង ពួកមូស្ហរីគីនទៀតឡើយ។ ហើយប្រសិនបើពួកអ្នកសារភាពទោស កំហុសនោះ វាជាការប្រសើរបំផុតសម្រាប់ពួកអ្នក។ តែបើពួកអ្នក បានងាកចេញវិញនោះ ពួកអ្នកត្រូវដឹងថា ពួកអ្នកមិនអាចគេចផុត ពីទណ្ឌកម្មរបស់អល់ឡោះបានឡើយ។ ចូរអ្នក(មូហាំម៉ាត់)ប្រាប់ ពួកដែលបានប្រឆាំងនូវទារុណកម្មដ៏ឈឺចាប់ចុះ។

តាហ្វសៀរ

ហើយនេះជាសេចក្តីប្រកាសពីអល់ឡោះ និងជាសេចក្តីប្រកាសពីអ្នកនាំសាររបស់ទ្រង់ទៅកាន់មនុស្សលោកទាំងអស់នាថ្ងៃសម្លេះគួរហ្ពាន(ថ្ងៃទី១០ខែហ្ស៊ុលហិជ្ជះ)ថាៈ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនពាក់ព័ន្ធនឹងពួកមុស្ហរីគីនទៀតឡើយ ហើយអ្នកនាំសាររបស់ទ្រង់ក៏មិនពាក់ព័ន្ធនឹងពួកគេដូចគ្នាដែរ។ ហើយពិតប្រាកដណាស់ ប្រសិនបើពួកអ្នក(ឱពួកមុស្ហរីគីន)សារភាពកំហុសពីទង្វើស្ហ៊ីរិករបស់ពួកអ្នកនោះ ពិតណាស់ការសារភាពកំហុសរបស់ពួកអ្នក គឺជាការប្រសើរបំផុតសម្រាប់ពួកអ្នក។ ប៉ុន្តែ ប្រសិនបើពួកអ្នកងាកចេញពីការសារភាពកំហុស ដូចនេះចូរពួកអ្នកដឹងចុះថា ពួកអ្នកពិតជាមិនអាចរួចផុតពីអល់ឡោះជាម្ចាស់នោះទេ ហើយក៏មិនអាចគេចផុតពីទណ្ឌកម្មរបស់ទ្រង់នោះដែរ។ ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រាប់ដំណឹងអាក្រក់ដល់ពួកដែលគ្មានជំនឿនឹងអល់ឡោះចុះ នោះគឺទណ្ឌកម្មយ៉ាងឈឺចាប់បំផុតដែលកំពុងតែរង់ចាំពួកគេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់