សូរ៉ា 9 · ជូស 10
At-Tawbah · 9:28
يَا أَيُّهَا الَّذِينَ آمَنُوا إِنَّمَا الْمُشْرِكُونَ نَجَسٌ فَلَا يَقْرَبُوا الْمَسْجِدَ الْحَرَامَ بَعْدَ عَامِهِمْ هَٰذَا ۚ وَإِنْ خِفْتُمْ عَيْلَةً فَسَوْفَ يُغْنِيكُمُ اللَّهُ مِنْ فَضْلِهِ إِنْ شَاءَ ۚ إِنَّ اللَّهَ عَلِيمٌ حَكِيمٌ
ឱបណ្ដាអ្នកដែលមានជំនឿ ការពិតពួកមូស្ហរីគីន គឺគ្មាន ភាពជ្រះស្អាតទេ(ណាជីស)។ ហេតុនេះ ចូរកុំឱ្យពួកគេទៅជិត ម៉ាស្ជិទអាល់ហារ៉មបន្ទាប់ពីឆ្នាំនេះ(ឆ្នាំទីប្រាំបួនហ៊ិជរ៉ោះ)។ ប្រសិន បើពួកអ្នកបារម្ភខ្លាចក្រ អល់ឡោះនឹងឱ្យពួកអ្នកមានបានវិញដោយ ក្ដីសប្បុរសរបស់ទ្រង់ប្រសិនបើទ្រង់មានចេតនា។ ពិតប្រាកដណាស់ អល់ឡោះមហាដឹង មហាគតិបណ្ឌិត។
តាហ្វសៀរ
ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ហើយប្រតិបត្តិតាមនូវអ្វីដែលទ្រង់បានបង្គាប់ប្រើចំពោះពួកគេ! ពិតប្រាកដណាស់ ពួកមុស្ហរីគីន គឺគ្មានភាពជ្រះស្អាតនោះទេ(ណាជិស) ដោយសារតែពួកគេប្រឡាក់ទៅដោយភាពគ្មានជំនឿ ទង្វើអយុត្តិធម៌ សីលធម៌ដែលគួរឲ្យស្អប់ខ្ពើម ព្រមទាំងទម្លាប់ដែលអាក្រក់។ ហេតុនេះ ចូរកុំឲ្យពួកគេចូលក្នុងទឹកដីពិសិដ្ឋម៉ាក្កះឲ្យសោះ(ដែលក្នុងនោះដែរ គឺម៉ាស្ជិតហារ៉ម) ទោះបីជាពួកគេជាអ្នកធ្វើហាជ្ជី ឬជាអ្នកធ្វើអ៊ុមរ៉ោះក៏ដោយបន្ទាប់ពីឆ្នាំនេះទៅ ពោលគឺបន្ទាប់ពីឆ្នាំទីប្រាំបួនហិជ្ជរ៉ោះ(បន្ទាប់ពីភៀសខ្លួន)។ ហើយប្រសិនបើពួកអ្នក(ឱអ្នកមានជំនឿ)បារម្ភខ្លាចក្រដោយសារតែការកាត់ផ្តាច់នូវអ្វីដែលពួកគេធ្លាប់នាំចូលទៅកាន់ពួកអ្នក ដូចជាចំណីអាហារ និងជំនួញផ្សេងៗជាដើមនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងផ្តល់ភាពគ្រប់គ្រាន់ដល់ពួកអ្នកដោយភាពសប្បុរសរបស់ទ្រង់ប្រសិនបើទ្រង់មានចេតនា។ ជាការពិតណាស់ អល់ឡោះមហាដឹងបំផុតចំពោះស្ថានភពរបស់ពួកអ្នកដែលពួកអ្នកកំពុងស្ថិតនៅ និងមហាគតិបណ្ឌិតបំផុតចំពោះអ្វីដែលទ្រង់បានចាត់ចែងសម្រាប់ពួកអ្នក។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល