សូរ៉ា 9 · ជូស 10

At-Tawbah · 9:16

أَمْ حَسِبْتُمْ أَنْ تُتْرَكُوا وَلَمَّا يَعْلَمِ اللَّهُ الَّذِينَ جَاهَدُوا مِنْكُمْ وَلَمْ يَتَّخِذُوا مِنْ دُونِ اللَّهِ وَلَا رَسُولِهِ وَلَا الْمُؤْمِنِينَ وَلِيجَةً ۚ وَاللَّهُ خَبِيرٌ بِمَا تَعْمَلُونَ

ឬមួយក៏ពួកអ្នក(អ្នកមានជំនឿ)នឹកស្មានថា ពួកអ្នកត្រូវ គេបោះបង់ចោល នៅពេលដែលអល់ឡោះមិនទាន់បានសាកល្បង ពួកដែលបានតស៊ូប្រយុទ្ធក្នុងចំណោមពួកអ្នក ហើយពួកគេមិនយក អ្នកផេ្សងពីអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ព្រមទាំងបណ្ដាអ្នក មានជំនឿធ្វើជាអ្នកគាំពារឬ? ហើយអល់ឡោះមហាដឹងនូវអ្វីដែល ពួកអ្នកប្រព្រឹត្ដ។

តាហ្វសៀរ

តើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)នឹកស្មានថា អល់ឡោះជាម្ចាស់ទ្រង់បោះបង់(បណ្តោយ)ពួកអ្នកដោយមិនធ្វើការសាកល្បង(ពួកអ្នក)ឬ? ជាការពិតណាស់ ការសាកល្បង គឺជាមាគ៌ាមួយក្នុងចំណោមមាគ៌ាទាំងឡាយរបស់អល់ឡោះ។ ពួកអ្នកពិតជានឹងត្រូវបានគេសាកល្បង រហូតទាល់តែអល់ឡោះជាម្ចាស់ទ្រង់ដឹងយ៉ាងច្បាស់ ថាតើអ្នកណាដែលតស៊ូ(ប្រយុទ្ធ)ក្នុងចំណោមពួកអ្នកដោយចិត្តស្មោះសចំពោះអល់ឡោះ ដែលពួកគេមិនយកអ្នកផ្សេងក្រៅពីអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយនិងអ្នកមានជំនឿធ្វើជាអ្នកគាំពារឡើយ។ ហើយអល់ឡោះមហាដឹងនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។ គ្មានអ្វីមួយដែលអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះទង្វើដែលពួកអ្នកបានសាង។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់