សូរ៉ា 9 · ជូស 11
At-Tawbah · 9:120
مَا كَانَ لِأَهْلِ الْمَدِينَةِ وَمَنْ حَوْلَهُمْ مِنَ الْأَعْرَابِ أَنْ يَتَخَلَّفُوا عَنْ رَسُولِ اللَّهِ وَلَا يَرْغَبُوا بِأَنْفُسِهِمْ عَنْ نَفْسِهِ ۚ ذَٰلِكَ بِأَنَّهُمْ لَا يُصِيبُهُمْ ظَمَأٌ وَلَا نَصَبٌ وَلَا مَخْمَصَةٌ فِي سَبِيلِ اللَّهِ وَلَا يَطَئُونَ مَوْطِئًا يَغِيظُ الْكُفَّارَ وَلَا يَنَالُونَ مِنْ عَدُوٍّ نَيْلًا إِلَّا كُتِبَ لَهُمْ بِهِ عَمَلٌ صَالِحٌ ۚ إِنَّ اللَّهَ لَا يُضِيعُ أَجْرَ الْمُحْسِنِينَ
ចំពោះប្រជាជននៅក្រុងម៉ាឌីណះ និងពួកអារ៉ាប់ជនបទ ដែលនៅជុំវិញពួកគេមិនដែលបោះបង់អ្នកនាំសាររបស់អល់ឡោះ (ពេលមានសង្គ្រាម)ឡើយ ហើយពួកគេក៏មិនស្រឡាញ់ខ្លួនរបស់ ពួកគេជាងរូបគាត់(អ្នកនាំសារ)ដែរ។ ទាំងនោះគឺដោយសារតែការ សេ្រកទឹក និងការហត់នឿយ និងការសេ្រកឃ្លានមិនបង្កផលប៉ះ ពាល់ដល់ពួកគេនៅក្នុងមាគ៌ារបស់អល់ឡោះ(សង្គ្រាម)។ ហើយ ពួកគេមិនឈានជើងទៅទីកន្លែងណាដែលធ្វើឱ្យពួកប្រឆាំងមាន កំហឹងឡើយ ហើយក៏មិនដែលជួបប្រទះភាពគ្រោះថ្នាក់អ្វីពីសត្រូវ ដែរ។ ផ្ទុយទៅវិញត្រូវបានគេកត់ត្រាសម្រាប់ពួកគេនូវអំពើល្អ ដោយសារប្រការទាំងនេះ។ ពិតប្រាកដណាស់ អល់ឡោះពិតជា មិនបំបាត់ផលបុណ្យរបស់បណ្ដាអ្នកសាងអំពើល្អឡើយ។
តាហ្វសៀរ
ចំពោះអ្នកដែលរស់នៅទីក្រុងម៉ាទីណះនិងពួកអារ៉ាប់ជនបទដែលរស់នៅជុំវិញពួកគេ គឺមិនអាចបោះបង់អ្នកនាំសាររបស់អល់ឡោះបានឡើយ នៅពេលដែលគាត់ចេញទៅប្រយុទ្ធដោយខ្លួនរបស់គាត់ផ្ទាល់នោះ ហើយពួកគេក៏មិនអាចស្រឡាញ់ខ្លួនពួកគេនិងការពារខ្លួនពួកគេជាងខ្លួនអ្នកនាំសារមូហាំម៉ាត់នោះដែរ។ ផ្ទុយទៅវិញ ចាំបាច់លើពួកគេត្រូវលះបង់ខ្លួនប្រាណរបស់ពួកគេដើម្បីការពារគាត់។ នោះគឺដោយសារតែការស្រេកទឹក ការនឿយហត់ និងការស្រកឃ្លានមិនប៉ះពាល់ដល់ពួកគេនៅក្នុងមាគ៌ារបស់អល់ឡោះ(សង្រ្គាម)ឡើយ ហើយពួកគេក៏មិនឈានជើងទៅកន្លែងណាដែលធ្វើឲ្យពួកប្រឆាំងមានកំហឹងនោះដែរ ហើយពួកគេក៏មិនដែលជួបប្រទះភាពគ្រោះថ្នាក់អ្វីពីសត្រូវ ដូចជាការសម្លាប់ ការចាប់ជាឈ្លើយសឹក ឬភាពបរាជ័យនោះឡើយ ផ្ទុយទៅវិញ អល់ឡោះបានកត់ត្រាឲ្យពួកគេនូវផលបុណ្យពីទង្វើកុសលដែលពួកគេបានសាង ហើយទ្រង់បានទទួលយកវាពីពួកគេ។ ពិតប្រាកដណាស់ អល់ឡោះមិនបំបាត់ផលបុណ្យរបស់បណ្ដាអ្នកដែលសាងអំពើល្អឡើយ។ ផ្ទុយទៅវិញ ទ្រង់នឹងផ្តល់វាដល់ពួកគេយ៉ាងពេញលេញ និងបន្ថែមឲ្យពួកគេទ្វេដង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល