សូរ៉ា 9 · ជូស 11

At-Tawbah · 9:111

۞ إِنَّ اللَّهَ اشْتَرَىٰ مِنَ الْمُؤْمِنِينَ أَنْفُسَهُمْ وَأَمْوَالَهُمْ بِأَنَّ لَهُمُ الْجَنَّةَ ۚ يُقَاتِلُونَ فِي سَبِيلِ اللَّهِ فَيَقْتُلُونَ وَيُقْتَلُونَ ۖ وَعْدًا عَلَيْهِ حَقًّا فِي التَّوْرَاةِ وَالْإِنْجِيلِ وَالْقُرْآنِ ۚ وَمَنْ أَوْفَىٰ بِعَهْدِهِ مِنَ اللَّهِ ۚ فَاسْتَبْشِرُوا بِبَيْعِكُمُ الَّذِي بَايَعْتُمْ بِهِ ۚ وَذَٰلِكَ هُوَ الْفَوْزُ الْعَظِيمُ

ពិតប្រាកដណាស់អល់ឡោះបានទិញ(ប្ដូរ)ពីបណ្ដាអ្នក មានជំនឿនូវជីវិត និងទ្រព្យសម្បតិ្ដរបស់ពួកគេ ដោយតបស្នងឱ្យ ពួកគេវិញនូវឋានសួគ៌។ ពួកគេប្រយុទ្ធក្នុងមាគ៌ា អល់ឡោះដោយ ពួកគេសម្លាប់(សត្រូវ) ហើយពួកគេក៏ត្រូវគេសម្លាប់វិញដែរ។ នេះជាការសន្យាមួយដ៏ពិតប្រាកដពីទ្រង់ដែលមាននៅក្នុងគម្ពីរ តាវរ៉ត និងគម្ពីរអ៊ីញជីល ហើយនិងគម្ពីរគួរអាន។ តើមាននរណា ម្នាក់ដែលគោរពកិច្ចសន្យារបស់គេជាងអល់ឡោះនោះ? ដូចេ្នះ ចូរពួកអ្នករីករាយនឹងការលក់ដូររបស់ពួកអ្នកដែលពួកអ្នកបាន ព្រមព្រៀងនឹងវាចុះ។ ហើយនោះវាជាជ័យជំនះដ៏ធំធេង។

តាហ្វសៀរ

ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានទិញ(ប្តូរ)ពីបណ្ដាអ្នកមានជំនឿនូវជីវិតរបស់ពួកគេ(ខណៈដែលពួកគេ គឺជាកម្មសិទ្ធិរបស់ទ្រង់)នឹងតម្លៃមួយដ៏ខ្ពស់បំផុត នោះគឺឋានសួគ៌ ខណៈដែលពួកគេប្រយុទ្ធជាមួយនឹងពួកប្រឆាំងដើម្បីឲ្យបន្ទូលរបស់អល់ឡោះមានភាពខ្ពង់ខ្ពស់បំផុត ដោយពួកគេបានសម្លាប់ពួកប្រឆាំង ហើយពួកប្រឆាំងក៏បានសម្លាប់ពួកគេវិញដែរ។ ការសន្យារបស់អល់ឡោះចំពោះរឿងនេះ គឺជាការសន្យាមួយដ៏ពិតប្រាកដពីទ្រង់ដែលមានបញ្ជាក់នៅក្នុងគម្ពីរតាវរ៉ត (ជាគម្ពីរដែលបានបញ្ចុះទៅលើព្យាការីមូសា) គម្ពីរអ៊ីញជីល(ជាគម្ពីរដែលបានបញ្ចុះទៅលើព្យាការីអ៊ីសា) និងគម្ពីរគួរអាន(ជាគម្ពីរដែលបានបញ្ចុះទៅលើព្យាការីមូហាំម៉ាត់)។ ហើយគ្មាននរណាម្នាក់ដែលគោរពពាក្យសន្យារបស់ខ្លួនជាងអល់ឡោះជាម្ចាស់នោះឡើយ។ ដូច្នេះ ចូរអ្នក(ឱបណ្ដាអ្នកមានជំនឿ)សប្បាយរីករាយជាមួយនឹងការលក់ដូររបស់ពួកអ្នកដែលបានព្រមព្រៀងវាជាមួយនឹងអល់ឡោះចុះ។ ពិតប្រាកដណាស់ ពួកអ្នកនឹងទទួលបាននូវផលចំណេញមួយដ៏ធំធេងបំផុត ហើយកិច្ចព្រមព្រៀងនោះ វាគឺជាជោគជ័យមួយដ៏ធំធេង។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់

At-Tawbah 9:111 · Tlawati