សូរ៉ា 9 · ជូស 11
At-Tawbah · 9:101
وَمِمَّنْ حَوْلَكُمْ مِنَ الْأَعْرَابِ مُنَافِقُونَ ۖ وَمِنْ أَهْلِ الْمَدِينَةِ ۖ مَرَدُوا عَلَى النِّفَاقِ لَا تَعْلَمُهُمْ ۖ نَحْنُ نَعْلَمُهُمْ ۚ سَنُعَذِّبُهُمْ مَرَّتَيْنِ ثُمَّ يُرَدُّونَ إِلَىٰ عَذَابٍ عَظِيمٍ
ហើយក្នុងចំណោមពួកអារ៉ាប់ជនបទដែលនៅជុំវិញពួក អ្នក មានអ្នកខ្លះគឺជាពួកពុតត្បុត។ ហើយនៅក្នុងចំណោមប្រជាជន នៅក្រុងម៉ាឌីណះខ្លះ ពួកគេរឹងរូសក្នុងភាពពុតត្បុតនៅឡើយ ដែល អ្នក(មូហាំម៉ាត់)មិនស្គាល់ពួកគេទេ តែយើង(អល់ឡោះ)ស្គាល់ ពួកគេ។ យើងនឹងដាក់ទណ្ឌកម្មពួកគេពីរដង ក្រោយមកពួកគេនឹង ត្រូវគេបញ្ជូនទៅកាន់ទារុណកម្មដ៏ធ្ងន់ធ្ងរ។
តាហ្វសៀរ
ហើយក្នុងចំណោមពួកអារ៉ាប់ជនបទដែលរស់នៅក្បែរទីក្រុងម៉ាទីណះនោះ មានអ្នកខ្លះគឺជាពួកពុតត្បុត។ ហើយក្នុងចំណោមអ្នកដែលរស់នៅក្នុងទីក្រុងម៉ាទីណះ ក៏មានអ្នកខ្លះជាពួកពុតត្បុតដែរ ដោយពួកគេនៅតែស្ថិតនៅក្នុងភាពពុតត្បុតនៅឡើយ ដែលអ្នក(ឱអ្នកនាំសារ)មិនស្គាល់ពួកគេនោះទេ តែអល់ឡោះជាម្ចាស់ទ្រង់ស្គាល់ពួកគេ។ អល់ឡោះទ្រង់នឹងដាក់ទណ្ឌកម្មពួកគេពីរដង ដោយមួយដងនៅក្នុងលោកិយ តាមរយៈលាតត្រដាងនូវភាពពុតត្បុតរបស់ពួកគេ សម្លាប់ពួកគេ និងចាប់ពួកគេជាឈ្លើយសឹក ហើយមួយដងទៀត គឺនៅថ្ងៃបរលោក ដោយការដាក់ទណ្ឌកម្ម(ពួកគេ)នៅក្នុងផ្នូរ។ ក្រោយមក នៅថ្ងៃបរលោក ពួកគេនឹងត្រូវគេបញ្ជូនទៅកាន់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតនៅឯបាតនរក។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល