សូរ៉ា 80 · ជូស 30
Abasa · 80:2
أَنْ جَاءَهُ الْأَعْمَىٰ
ពីព្រោះមានជនពិការភ្នែកម្នាក់បានចូលមកជួបគាត់។
តាហ្វសៀរ
ព្រោះមានជនពិការភ្នែកម្នាក់ដែលមានឈ្មោះថា អាប់ទុលឡោះ ពិន អុំមូមឹកទូម បានមកសុំការណែនាំពីគាត់ក្នុងពេលដែលគាត់កំពុងតែជាប់រវល់អំពាវនាវពួកមេដឹកនាំដែលជាអ្នកមានមុខមាត់នៃពួកមុស្ហរីគីន ដោយគាត់សង្ឃឹមថា ពួកទាំងនោះនឹងទទួលបានការចង្អុលបង្ហាញ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល